ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានដឹកនាំមន្ត្រីថ្នាក់ភូមិ សង្កាត់ និងមន្ត្រីរបស់សាលាខណ្ឌព្រែកព្នៅ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែមានបណ្តោយប្រវែង៨៥០ម៉ែត្រ និងទទឹងប្រវែង ៦ ម៉ែត្រ កំពស់១.៥ ម៉ែត្រជាគម្រោងមូលនិធិសាលាខណ្ឌព្រែកព្នៅ និងពីធីដាំដើមឈើចំនួន១៦០ដើមនៅក្នុង វត្តប្រសិទ្ធីរីម្មារាម (វត្តថ្មី)ស្ថិតក្នុងភូមិ កោះររងាង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានការចូលរួមពីប្រជាពលរដ្ឋចំនួន២០០នាក់ផងដែរ។
លោកសុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងថា រាល់សមិទ្ធិផលទាំងនេះគឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីមន្ត្រីថ្នាក់តាមមូលដ្ឋាន និងបន្តអនុវត្តតាមអនុសាសន៍ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាបាលដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុនសែនជាប្រធាន លោកបន្តថា បច្ចុប្បន្ននេះប្រទេសជាតិមានការីកចំរើនខ្លាំងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរួមមានអាគារសំណង់ជាច្រើន ផ្លូវថ្នល់ខ្វាត់ខ្វែងប្រទាក់ក្រឡាគ្នា ស្ពានឆ្លងទន្លេ ស្ពានអាកាស ប្រពន្ធ័លូបង្ហូរទឹកសំអុយដើម្បីជួយរំដោះនូវរាល់ការលិចលង់ក្នុងរាជធានីផងដែរ ដោយឡែកក្នុងសង្កាត់ពន្សាំងទាំងមូលក្រោមការដឹកនាំពីសំណាក់ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកអភិបាលនៃគណះអភិបាលខណ្ឌព្រែកព្នៅ ទើបសង្កាត់ពន្សាំងសម្រេចបានលទ្ធផលបានដូចជា ១ ផ្លូវបេតុងឆ្អឹងដែកចំនួន៣ខ្សែ ផ្លូវដែលស្ថាបនាដោយសាលារាជធានីមានប្រវែង ៨៨០០ម៉ែត្រ តភ្ជាប់ពីវត្តភ្នៀតមកដល់ផ្លូវកែង១៥១ចំនួន១ខ្សែ ផ្លូវដែលស្ថាបនាដោយមូលនិធិខណ្ឌព្រែកព្នៅមានប្រវែង២៤៥៤ម៉ែត្រតភ្ជាប់ពីផ្លូវកែងភូមិបឹងខ្នំដល់ភូមិត្រពាំងថ្លាន់ចំនួន១ខ្សែនិងផ្លូវដែលស្ថាបនាដោយមូលនិធិសង្កាត់ពន្សាំងប្រវែង ៤៣៨ម៉ែត្រ ស្ថិតក្នុងភូមិត្នោតខ្ពស់ប្រវែង ៤៥០ម៉ែត្រស្ថិតក្នុងភូមិត្រពាំងស្គន់ ផ្លូវក្រាលគ្រោះខ្សាច់ភ្នំប្រវែង២៨៧ម៉ែត្រ ស្ថិតនៅភូមិទួលនិងផ្លូវបេតុងគ្មានសរសៃដែកប្រវែង ៣៣៣ម៉ែត្រដែលកំពុងរៀបចំសាងសង់ស្ថិតក្នុងភូមិចុងថ្នល់ជាគម្រោងមូលនិធិឆ្នាំ២០១៧។
លោកបន្តថា ផ្លូវក្រាលគ្រួសថ្មមាន២ខ្សែមានប្រវែងសរុប ៩៥០ម៉ែត្រ ក្នុងនោះ១ខ្សែ នៅភូមិចំបក់ធំ មានប្រវែង៤០០ម៉ែត្រទទឹង ៥ម៉ែត្រ និង១ខ្សែទៀតស្ថិតក្នុងភូមិកន្លែងគល់មានប្រវែង ៤៥០ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់មូលនិធិអ្នកឧញ៉្ញាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុកដែលត្រូវជាឪពុកម្តាយបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន តាមរយះលោកស្រី ពេជ្រ ចន្ទ័មុនីហ៊ុន ម៉ាណែត និង លោក ឃួងស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ពង្រីកស្ពានអូរបឹងក្រចាប់ចំនួន៣ម៉ែត្របណ្តោយប្រវែង៧ម៉ែត្រ មូលនិធិខណ្ឌប្រែកព្នៅ ស្តាស្រះទឹក នៅមុខវត្តប្រសិទ្ធីរីម្មារាមប្រវែង ៥៧២ម៉ែត្រនិងទទឹង ប្រវែង១៣៥ម៉ែត្រជម្រៅ ៥ម៉ែត្រ និងពង្រីកផ្លូវ១ខ្សែប្រវែង៣០០ម៉េត្រពីទទឹង ៥ម៉ែត្រទៅ ៨ម៉ែត្រដោយក្រាលគ្រួសខ្សាច់ល្បាយដីស្អិតពីភូមិតាគល់ដល់ភូមកោះរងៀងជាអំណោយរបស់សម្តេចវិបុលសេនាភក្តីសាយ ឈុំប្រធានព្រឹទ្ធសភា និងអណ្តូងស្នប់ លូចម្រុះចំនួន២៣គ្រឿងក្នុងនោះចែកជាអណ្តូងស្នប់ចំនួន៥ ជាអំណោយរបស់លោក ហាខាន់អាតាសឺវ័រ នាយកប្រតិប័ត្តវិទ្យាស្ថានសន្ទនាមេគង់តាមរយះ លោក ជា ជេត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) និងជាប្រធានគណះកម្មការទី២នៃព្រឹទ្ធសភា។
អណ្តូងរវៃចំនួន៥ដែលជាមូលនិធិអ្នកឧញ៉្ញាមហាភក្តីសប្បុរិសភោគាធិបតីហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតរបស់សម្តេចតេជោហ៊ុន សែន តាមរយះលោកជំទាវ ពេជ្រ ច័ន្ទមុនីហ៊ុនម៉ាណែត និង ែកឧត្តម ឃួងស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។ អណ្តូងលូចម្រុះចំនួន១៣ទៀតជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធាសនព្រឹទ្ធសភា និងកាកបាទក្រហមកម្ពុជា។
ជាចុងក្រោយលោកសុខ សម្បត្តិបាននាំយកនូវទានចំណាំព្រះវស្សានិងទយ្យទានទៅប្រកេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត ប្រសិទ្ធីរីម្មារាម( វត្តថ្មី) និងប្រកេនបច្ច័យចំនួន 325$ និងប្រាក់រៀលជាង20ម៉ឺនរៀលផងដែរ៕ ព្រែកជ័យ