ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនក្មេងទំនើង៤នាក់បន្ទាប់ពីចូលរាំលេងក្នុង​ក្លឹប​ហ្លេយ៏​បង្ករបួសស្នាម

ចែករំលែក៖

ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួនពីរក្រុម ត្រូវកម្លាំអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនបាន៤នាក់ បន្ទាប់ពីពួកគេបានផឹកសុីស្រវឹងហើយ នាំគ្នាចូលរាំលេងក្នុង​ក្លឹប​ ហ្លេយ៏​បង្កររបួសស្នាមបណ្តាកអោយភាគីម្ខាងទៀតរបួសបែកក្បាល ។

ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៤នាក់ខាងលើនេះ នៅ​វេលាយប់រំលងអធ្រាត្រ ថ្ងៃ​ទី​ ១៦ ខែកក្កដា ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​ក្លឹប​ ហ្លេយ៏​ ស្ថិត​នៅ​ផ្លូវ​២០០៤ភូមិ​ ត្រពាំង​ឈូក​ សង្កាត់​ អូរបែកក្អម​ ខណ្ឌ​ សែន​សុខ​ ។

កម្លាំងអាវុធហត្ថបានអោយដឹងថា​ជនសង្ស័យ​ដែលឃាត់ខ្លួន៖

១/ឈ្មោះ​ ភូន​ វណ្ណៈ​​ ភេទ​ ប្រុស​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​ ជាង​ភ្លើង​ ស្នាក់នៅ​ ខណ្ឌ​ ពោធិ៍​សែនជ័យ​

២/ឈ្មោះ​ ភោគ​ វីរៈ​ ភេទ​ ប្រុស​ អាយុ​ ២១ឆ្នាំ​ មុខរបរ​ កម្ម​ករ​សំណង់​ ស្នាក់នៅ​ ភូមិ​ បាយ៉ាប​ សង្កាត់​ ភ្នំពេញថ្មី​ ខណ្ឌ​ សែនសុខ​

៣/ឈ្មោះ​ សឿន​ ហន​ ភេទ​ប្រុស​ អាយុ​ ២២ឆ្នាំ​ មុខរបរ​ ជាង​ម៉ូតូ​ ស្នាក់នៅ​ ផ្សារ​ប៉េសេ​ សង្កាត់​ បឹង​ទំពុន​ ខណ្ឌ​ មាន​ជ័យ​

៤/ឈ្មោះ​ ជុន​ ធារ៉ា​ ភេទ​ ប្រុស​ អាយុ​ ២២ឆ្នាំ​ មុខរបរ​ ជាង​ម៉ូតូ​ ស្នាក់នៅ​ ភូមិ​ចំការ​ដូង​ ខណ្ឌ​ដង្កោ​។

ដោយឡែកភាគីរងគ្រោះមានឈ្មោះ ចិន ឌី ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ក្នងនោះវត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ ម៉ាក​MSXពណ៍ខ្មៅ​ ពាក់​ស្លាក​ ភ្នំពេញ​ 1C 6019, ម៉ូតូ​ម៉ាក​ Dream C125 ពណ៍ខ្មៅ​ ស៊េរី​ 2014​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 1H 8637, ​ស្នាប់ដៃ​ ដែក​១​ ជា​របស់​ឈ្មោះ​ ភូន​ វណ្ណៈ​

ប្រភពពីកម្លាំងអាវុធហត្ថបានអោយដឹហថានៅវេលាម៉ោង​ ២២និង០០នាទី​យប់ ថ្ងៃ​ទី​១៦ខែកក្តដា ឆ្នាំ២០១៧ ឈ្មោះ​ ភូន​ វណ្ណៈ​ ហៅ​ ដូបាន​បបួល​មិត្ត​ភក្តិ​ (ដែល​មាន​ឈ្មោះ​ខាង​លើ​)ទិញ​ស្រា​បៀ​ អង្គរ​ ចំនួន​ ១​ កេះផឹកនៅ​បន្ទប់​ជួល​ លុះផឹក​អស់​ស្រា​ក៏​បបួល​គ្នា​ទៅ​រាំ​លេង​នៅ​ក្លឹប​ ហ្លេយ៏​ ស្ថិត​នៅ​កន្លែង​កេីត​ហេតុ​ខាងលេី​ ក៏​ហៅ​ស្រាថូមួយឈុតទៀត​ (៦ថូ)​ លុះដល់​វេលាម៉ោង​ ២៤និង១៥នាទី​ ស្រាប់​តែ​មាន​រឿង​ឈ្លោះ​គ្នានៅ​កន្លែង​រាំ​ជាមួយ​បក្ស​ពួក​មួយ​ក្រុម​ទៀត​ ដែល​មាន​គ្នា​ប្រហែល​១០នាក់​ ពេល​នោះ​បក្ស​ពួក​របស់​ខ្លួនបាន​នាំគ្នា​វាយទៅ​លេី​បក្ស​ពួក​ម្ខាងទៀត​ ក៏​បណ្ដាល​ឲ្យ​បែក​ក្បាល​ ហូរ​ឈាម​ ភ្លាម​នោះ​សន្តិសុខ​ក្លឹប​ក៏ចាប់​ឃាត់​ខ្លួន​ប្រគល់​អោយ​កម្លាំង​ល្បាត​ អាវុធហត្ថ ខណ្ឌសែនសុខ​ យក​មក​សាក​សួរ​នៅ​មូលដ្ឋាន​អ​ហ​ ខណ្ឌសែនសុខ​ តែ​ម្ដង​ចំណែកភាគីរងគ្រោះត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។

ក្រោយពីធ្វើការសាកសួររួចមកជនបង្កទាំង៤នាក់ត្រូវបញ្ជូន​ទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ អាវុធហត្ថ​រាជធានីភ្នំពេញ ចាត់ការ​តាម​និតិវិធី​ច្បាប់​៕ តុង សីហា


ចែករំលែក៖