ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តឃាត់ខ្លួនជនសង្ស័យ៣នាក់តាមដីកាផ្សេងគ្នាក្នុងថ្ងៃតែមួយ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសហការគ្នាសមត្ថកិច្ចនគរបាលស្រុក ចុះស្រាវជ្រាវរុករកមុខសញ្ញាចាប់ខ្លួន តាមដីការ 
 
រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ រួចយកមកសួរនាំនៅការិយាល័យជំនាញ ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ តាំងពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោងម៉ោង១៥និង០០នាទី
 ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៧ ស្ថិតនៅ ទីតាំង៣ផ្សេងគ្នា ទី១ ស្ថិតក្នុងក្រុងសៀមរាប
 ទីតាំង ទី២ ស្ថិតនៅភូមិធ្នង់ ឃុំចាឈូក ស្រុកអង្គរជុំ និង ទីតាំងទី
៣ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកវរសេនីយឯក ភឹង ចិន្តារ៉េត ស្នងការង បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមដីការបស់តុលាការខេត្តសៀមរាប ទើបលោកបានឱ្យកម្លាំងក្រោមឱវាទចុះ អនុវត្តផែនការនេះតាមស្រុក ក្រុង ជាបន្តបន្ទាប់ទៀត

 ដល់ផ្ទះមុខសញ្ញាអនុវត្តដីកាបានឃាត់ខ្លួនចំនួន៣នាក់៖

ទី១ ឈ្មោះ ប្រុញ ប្រេម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាមដីកាលេខ ២៩៤ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១១ ចេញដោយ អឿង វណ្ណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រព្រឹត្តនៅភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១០។

ទី ២ ឈ្មោះ សយ សាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់ដេរ ទីលំនៅបច្ចុប្បន្ននៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាមដីកាលេខ ០០៦ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ចេញដោយ កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ពីបទហិង្សាចេតនាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរា កាលពីថ្ងៃទី២៤ខែមករា ឆ្នាំ២០១៤ 
និង

ទី៣ ឈ្មោះ សេង ប៊ុនណិត ភេទប្រុសអាយុ
៣៤ឆ្នាំ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ
 ស្រុកបន្ទាយស្រី ខេត្តសៀមរាបអនុវត្តន៍តាមដីកាលេខ២១ ចុះថ្ងៃទី៧ ខែ
កុម្ភៈ ឆ្នាំ២០១១ ពី
បទបង្ករបួសដោយចេតនា ប្រព្រឹត្តនៅ
បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ
ស្រី ខេត្តសៀមរាប 
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៨ 
ចេញដោយលោក អ៊ិត សម្ផស្ស ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ដែលតាមចាប់ដីកានោះត្រូវបានកម្លាំងជំនាញ កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ប៊ុនរិទ្ធី


ចែករំលែក៖