ភ្នំពេញ ៖ ក្រុមញៀនថ្នាំប្រុសស្រីចំនួន៤នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍គោករកាចាប់ឃាត់ខ្លួនពីបទជួញដូរ និងប្រើប្រាសថ្នាំញៀនខុសច្បាប់នៅសង្កាត់ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។
ក្នុងកិច្ចប្រតិបត្តិការណ៍បង្ក្រាបជនសង្ស័យទាំ៤នាក់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង ៣៥នាទីទៀបភ្លឺ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុច ផ្លូវបេតុងស្ថិត ក្នងភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចប្រាប់អោយដឹងថា នៅមុនឈានដល់ការឃាត់ខ្លួន គឺ កម្លាំងល្បាត របស់ប៉ុស្តិ៍នគរបាលគោករកា បានចេញល្បាតក្នុងភូមិសាស្ត្រ ហើយ ក៏ប្រទះឃើញជនសង្ស័យ០១នាក់ កំពុងដើរដោយថ្មើជើងតែម្នាក់ឯង មានការសង្ស័យកម្លាំងយើងក៏ធ្វើការត្រួតពិនិត្យឆែកឆេរកឃើញក្រាមពណ៌សថ្លា(ម៉ាទឹកក)ចំនួន០១កញ្ចប់តូចក្នុងហោប៉ៅ ក៏ នាំយកមកប៉ុស្តិ៍នគរបាលគោករកា ដើម្បីសាកសួរ តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួនបានទិញគ្រឿងញៀន ពីឈ្មោះ ផេង ចាន់ធី ភេទស្រី និងឈ្មោះ ភាព ម៉ៅ (ត្រូវជាប្តី)នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិអណ្តូង៣ សង្កាតើគោករកា បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងក៏នាំខ្លួនជនសង្ស័យឈ្មោះ វ៉ន វ៉ាត់ ទៅចង្អុលជនសង្ស័យក្រោយពេលទៅដល់ កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នាំមកប៉ុស្តិ៍នគរបាលគោករកា ដើម្បីកសាងឯកសារ នឹងបានបញ្ជូនជនសង្ស័យទាំង០៤នាក់តែម្តង។
ជនសង្ស័យ៖
១.ឈ្មោះ វ៉ន វ៉ាត់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
២.ឈ្មោះ ផេង ចាន់ធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ ជា ចិន ភេទប្រុស អាយុ២២ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
៤.ឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារះដកហូត៖ ក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០១កញ្ជប់តូច, ដាវដែកដងឈើចំនួន ០១ដើម, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, បន្ទះស្លាក់លេខម៉ូតូលេខ ភ្នំពេញ 1DG 7801 ចំនួន ០១, សោរម៉ូតូចំនួន ០២ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕ ព្រែកជ័យ