ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់រឹបអូសថ្នាំញៀន៤កញ្ចប់និងឧបករណ៍ជក់មួយចំនួន

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២ សហការជាមួយនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសថ្នាំញៀនចំនួន៤កញ្ចប់ ព្រមទាំងឧបករណ៍ជក់ថ្នាំញៀនមួយចំនួន គ្រាដែលបុរសរូបនេះកំពុងដោះដូរគ្រឿងញៀនឲ្យអ្នកដទៃ ។

ការឃាត់ខ្លួនបុរសនេះបានប្រព្រឹត្តទៅកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិខ២ សង្កាត់ច្រាំងចំរេះ2 ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ លី ស៊ូកូត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរ មិនពិតប្រាកដ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានសម្ភារៈមួយចំនួនរួមមាន៖ ទី១-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទី២-គ្រឿងញៀន៤កញ្ចប់តូច ដែលគេរក្សាទុកសម្រាប់ដោះដូរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សួរយកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ អរុណរះ


ចែករំលែក៖