ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងសារធាតុញៀន៣កញ្ចប់តូច

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ជនសង្ស័យត្រួវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានសហការអាវុធហត្ថក្រុង ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប្រាក់ សុធាអនុប្រធានមន្ទីរយុត្តិធម៌ និងសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ៃលិនបង្ក្រាបចាប់ឃាត់ខ្លួនស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់ ។

ករណីនេះមានការសម្របសម្រួលពីលោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។

ហេតុការណ៍ចុះបង្ក្រាបករណីខាងលើបានធ្វើឡើងនេះ កាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិផ្សារប៉ាហ៊ីខាងជើង សង្កាត់ប៉ៃលិន ប៉ៃលិន ខេត្តប៉ៃលិន។

លោកវរៈសេនីយ៍ត្រីប្រាក់ សុធា អនុប្រធានមន្ទីរ
យុត្តិធម៌បានឲ្យដឹងថា៖ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះសឿន នី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកអ៊ុតសក់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

លោកវរៈសេនីយ៍ត្រីបានបន្តថា ក្នុងការចុះឃាត់ខ្លួននេះដែរ សមត្ថកិច្ចបានចុះឆែកឆេររកឃើញគ្រឿងញៀនម៉ាទឹកកក,រួចក៏រិបអួសវត្ថុតាងមួយចំនួន ជាប្រភេទម្សៅក្រាមពណ៌ស០៣កញ្ចប់តូច ,ទូរស័ព្ទដៃ ០១គ្រឿង ,ម៉ូតូសេរី014មួយគ្រឿង សម្ភារៈផ្សេងៗ ។

លោកបានបន្តថាទៀតថា មុនឈានចូលដល់ការបង្ក្រាបករណីខាងលើនេះ គឺដោយមានការសហការអ ហ ក្រុងនិងប្រជាពលរដ្ឋ បានរាយការណ៍បា្រប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រួវបានសមត្ថកិច្ចជំនាញអហខេត្តប៉ៃលិនបានបញ្ជូនទៅបញ្ជានបន្តទៅសាលាដំបូងខេត្តប៉ៃលិនការពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់ ៕ ស សារ៉េត


ចែករំលែក៖