ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខ បានបញ្ជូនក្រុមជនល្មើសច្បាប់ប្រមាណជា១៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ផង ទៅតុលាការ ដែលមានជាប់ពាក់ព័ន្ធជួញដូរ ប្រើប្រាស់គ្រឿងញៀន និងហឹង្សា(វាយបំផ្លិចបំផ្លាញទព្យសម្បត្តិអ្នកដទៃ)នៅម៉ោង៩នាទីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះក្រោយពីឃាត់សាកសួរបណ្តោះអាសន្នរួចមកជាច្រើនថ្ងៃក្នុងសប្តាហ៍នេះ។
ក្រុមជនជាប់ចោទល្មើសច្បាប់ដែលត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ១៤នាក់ខាងលើនោះ បទល្មើសគ្រឿងញៀនចំនួន១១នាក់(ឃាត់កាលពីថ្ងទី១៥និង១៦ខែកក្កដា នៅសង្កាត់ឃ្មួញ) និងអំពើហឹង្សា៣នាក់(ឃាត់កាលពីថ្ងៃទី១៣ និងថ្ងៃទី១៦ ខែកក្កដា នៅសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា) ខណ្ឌសែនសុខ។
ពាក់ព័ន្ឋការបង្ក្រាបជនល្មើសគ្រឿងញៀន ដែលប៉ូលិសចាប់មិនចេះអស់ហើយភាគច្រើនឃើញមុខដដែលៗនោះ គឺមានការរិះគន់ពីមហាជនថា បង្ក្រាបអោយតែល្អមើល ចាប់លែងៗ គួរតែអស់លោកតុលាការគិតគូរឡើងវិញផង ត្រូវដាក់គុកឬដាក់មណ្ឌលកែប្រែកំណត់ពេលអោយបានយូរផងទៅ ល្បីខ្លាំងណាស់ថាច្បាប់តឹងតែងឥឡូវនេះ តែអ្នកច្បាប់ក៏ឆ្លាតដែរ ចង់ដោះលែងជនល្មើសគ្រឿងញៀនដោយស្របច្បាប់គេក្រឡៃសំណុំរឿងពីចែកចាយ មកប្រើប្រាស់ ហើយដឹកយកទៅដាក់មណ្ឌលបន្សាបគ្រឿងញៀនបានតែរយះពេលខ្លីបំផុតក៏ដោះលែងវិញ ក្រោមរូបឪពុកម្តាយ ឬអាណាព្យាបាលសុំធានាយកទៅអប់រំបន្ថែម…។
ដោយសារតែរបៀបហ្នឹងហើយទើបការបង្ក្រាបគ្រឿងញៀនកន្លងមកមិនមានប្រសិទ្ឋភាព និងកាន់តែរីករាលដាល ដោយសារអំពើពុករលួយ ហើយនៅក្នុងគុក វិញក៏ពុករលួយ រហូតមានជនល្មើសខ្លះជាប់គុកហើយតែមានសេរីភាពបញ្ជាកូនចៅគេអោយយកថ្នាំញៀនដើរលក់អោយគេនៅខាងក្រៅបានទៀតនោះ៕ តុង សីហា