ភ្នំពេញ៖ សំណង់បែបអាណាធិបតេយ្យកំពុងសង់បំពានរំលោភចូលប្រឡាយស្ទើrទាំងស្រុងនៅក្បែរស្ពានកុកឆៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ព្រំប្រទល់ និងសង្កាត់ដង្កោ ខណ្ឌដង្កោ ហើយក៏ពុំឃើញដែលមានអាជ្ញាធរខាងណាចុះមកត្រួតពិនិត្យម្តងណាឡើយ ហាក់បីដូចជាបើកដៃ។
សំណង់ទាំងនេះត្រូវបានប្រភពរាយការណ៍ថា អាជ្ញាធរបានឃុបឃិតគ្នា ជាមួយម្ចាស់សំណង់ទើបបានជាគេសាងសង់បានស្រេចតែចិត្ត បើមិនដូច្នោះទេត្រូវផ្អាក់មិនអាចធ្វើបានឡើយ ហើយម្ចាស់សំណង់ភាគច្រើនជាអ្នកមានអំណាច។ ដូចជាសំណង់មួយកន្លែង កាលពីកន្លងទៅអាជ្ញាធរខណ្ឌមានជ័យក៏ បានចុះផ្អាក់ផងដែរ តែបានតែមួយដង្ហើមចង្រឹតសំណង់ក៏បានបន្តចាក់គ្រឹះរឹងចូលលើផ្ទៃប្រឡាយរហូតដល់សព្វថ្ងៃនេះ។
ជាមួយគ្នានេះផងដែរ នៅខាងក្រោយផ្ទះសំណាក់សៀ ស្ថិតនៅខាងកើតស្ពានកុកឆៅគេឃើញរៀបឥដ្ឋក្រហមចូលទៅក្នុងប្រឡាយតែម្តង។ ការធ្វើបែបនេះប្រសិនបើអាជ្ញាធរមិនអើពើរចុះពិត្យទេនោះ វាហាក់បីដូចជាម្ចាស់ផ្ទះសំណាក់រំលោភបំពានបានសម្រេចហើយ។
ពាក់ព័ន្ធករណីនេះលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យទទួលបន្ទុកការងារសំណង់បានប្រាប់ថា តំបន់បានកាត់ឲ្យខណ្ឌដង្កោហើយ។
ដោយឡែកលោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោពុំអាចសុំការបញ្ជាក់បានទេ ដោយទូរស័ព្ទលោកតេពុំចូល។
ទោះបីជាយ៉ាងនេះក្តី បញ្ហាសំណង់គឺជាការងារស្មូគស្មាញ ដែលមន្ត្រីខ្លះតែងតែប្រើប្រាស់វិធីត្រីងៀតឆ្លៀតពង។ ដូចជាករណីខាងលើនេះជាដើមមន្ត្រី សាលាខណ្ឌដង្កោម្នាក់បានបង្ហើបថា ជាការពិតណាស់សំណង់ប៉ែកខាងត្បូងផ្លូវ៣៧១ ភាគច្រើនជាសំណង់គ្មានច្បាប់ទាំងអស់ និងបានទទួលស្គាល់ថាសំ ណង់ភាគច្រើនសងើចូលចំណីរប្រឡាយទាំងស្រុង។ មន្ត្រីនោះបន្តថា ខណ្ឌដង្កោយើងទទួលថ្មបាក់៕ តាឡឹម