ព័ត៌មានទាន់ហេតុការណ៍៖

ក្តារចុចស្បែកប្រណីតនេះគឺគួរឱ្យអស់សំណើចណាស់ ប៉ុន្តែអ្នកប្រាកដជាចង់បានវាមួយដែរ

ចែករំលែក៖

AZIO កំពុងបញ្ចេញក្តារចុចមេកានិក “ប្រណីត” ហើយវាប្រាកដជាចំនាយលុយច្រើន។ ប្រសិនបើអ្នកស្ថិតនៅក្នុងទីផ្សារសម្រាប់ក្តារចុចមេកានិច អ្នកអាចជ្រើសរើសយកជម្រើសល្អប្រសើរមួយដូចជា WASD ឬ Matias សម្រាប់តម្លៃដូចគ្នា។ សូម្បីតែក្តារចុចរបស់ Surface និង Apple គឺជាជំរើសប្រសើរជាងមុនដែលបានផ្តល់ឱ្យនូវគ្រាប់ចុចផ្លូវកាត់បន្ថែមដែលពួកគេមាន។

ប៉ុន្តែ AZIO នេះ ជាការប្រសើរណាស់ ព្រោះ វាមើលទៅដូចជាម៉ាស៊ីនឃោសនាឧស្សាហកម្មរំលងនៅក្នុងពណ៌ផ្កាឈូកមាស( Rose Gold) វាធ្វើការនៅលើប៊្លូធូសហើយអ្នកអាចរកទិញបានក្នុងតំលៃ $ 110 នៅលើ Indiegogo ។ អាចនិយាយបានថាវាមានតំលៃល្មមនឹងអាចទទួលយកបាន។

ក្តារចុច AZIO Retro Classic មានបីពណ៌គឺ Onyx, Posh និង Artisan ហើយចាប់ផ្តើមពីតម្លៃ $ 95 សម្រាប់ម៉ូដែលមានខ្សែ។ តែមិនទាន់ដឹងពីកាលបរិច្ឆេទក្នុងការដឹកជញ្ជូននៅឡើយទេ ៕ ហេង លក្ខិណា


ចែករំលែក៖