ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទល្មើសចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទល្មើសចោរកម្ម កាលពីវេលាម៉ោង22និង30នាទី ថ្ងៃទី19 ខែកក្កដា ឆ្នាំ2017 ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

អធិការនគរបាលក្រុងព្រះសីហនុរៀបរាប់ពីដំណើររឿងថា កាលពីម៉ោង20និង30នាទី ថ្ងៃទី18 ខែកក្កដា ឆ្នាំ2017 នៅក្នុងបន្ទប់ផ្ទះសំណាក់ត្បូងពេជ្រក្រុមទី12 ភូមិ3 សង្កាត់លេខ2 មានករណីលួចកាបូបប្រាក់កើតឡើង បង្កដោយជនសង្ស័យឈ្មោះ ទិត្យ យឿន ភេទប្រុស អាយុ39ឆ្នាំមុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅពយកំពេញ ក្រុមទី1 ភូមិ1 សង្កាត់លេខ3 ក្រុង-ខេត្តព្រះសីហនុ បានចូលក្នុងបន្ទប់ភ្ញៀវស្នាក់នៅលួចយកកាបូបប្រាក់ទុកលើតុ រួចគេចខ្លន ។

ជនរងគ្រោះឈ្មោះ ជ័យ រដ្ឋធី ភេទប្រុស អាយុ33ឆ្នាំ មុខរបរបុគ្គលិកអង្គការ ស្នាក់នៅសង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សម្ភារ:បាត់បង់មាន កាបូបដៃ1,ប្រាក់ដុល្លា165$,ប្រាក់ខ្មែរ200.000៛,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ1សន្លឹកនិងឯកសារមួយចំនួនទៀត ។

ជនសង្សយ័ រូបនេះសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕ឆ្លាម សមុទ្រ


ចែករំលែក៖