ព័ត៌មានទាន់ហេតុការណ៍៖

ឡានយីឌុបបុករថយន្តកុងតឺន័របណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនវាក់អើនឹងរថយន្ត ដែលកំពុងចតនៅលើដងផ្លូវហើយបួងចង្កូតបម្រុងជែងត្រូវរថយន្តយីឌុបបុកពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងមុខ យ៉ាងដំណំ និងបណ្តាលឲ្យរងរបួសធ្ងន់តៃកុងម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ទុលមុខ បូរីសិលា លក់បាយនិងកាហ្វេ ស្ថិតនៅភូមិ ត្រពាំងធ្ងង់ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតឺន័រម៉ាក ហីុណូ ពណ៌ សពាក់ស្លាកលេខភ្នំពេញ3B,6633 បើកបរក្នុងទិសដៅពីត្បូងទៅជើងបើកបរដោយបុរសម្នាក់ យ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ ដោយមានរថយន្តមួយគ្រឿង ឈប់នៅតាមដងផ្លូវកំពុងឈប់ហូបបាយ បន្ទាប់មករថយន្តហីុណូបានបួងចង្កូតបម្រុងជែង តែមិនទាន់បានជែងផង ស្រាប់តែមានរថយន្តមួយគ្រឿង ប្រភេទយីុឌុបម៉ាកហីុយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក់លេខ ព្រះសីហនុ 3A’0964 បើកបរក្នុងទិសដៅពីត្បូងទៅជើង​ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដូចគ្នា បុកចំផ្នែកចំហៀងខាងឆ្វេងរថយន្តរងគ្រោះ ពេញទំហឹងតែខូចខាតតិចតួច ចំណែករថយន្តយឺឌុបនោះ មិនឈប់បានបន្ថែមល្បឿន ទូររថយន្តខ្លួនជាប់នឹង កាប៊ីនរថយន្តរងគ្រោះអូសជាប់កាងខ្ទេចកាបីុនកុងតឺន័រមួយកំណាត់មុខ នឹងបណ្តាលឲ្យរងរបួស តៃកុងរថយន្តកុងតឺន័រសន្លាប់ស្តូកស្តឹង ចំណែករថយន្តបង្កប្រភេទយីុឌុប បានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ ។ ភ្លាមៗនោះដែរជនរងគ្រោះខាងរថយន្តកុងតឺន័រត្រូវបានប្រជាពលរដ្ឋលើកចេញពីរថយន្តហើហៅរថយន្តសង្គ្រោះភ្លាមៗផងដែរ។

បើតាមប្រភពព័ត៌ពីកន្លែងកើតហេតុបាននិយាយថា ផ្លូវបេតុងទំនប់កប់ស្រូវ ខាងលើដោយកំពងតែស្ថាបនាបានមួយចំហៀង ដោយមានការចង្អៀត ក្នុងការធ្វើចរាចរណ៍ដោយមានរថយន្តធន់ធំជាច្រើន បានចតនៅតាមបណ្តោយផ្លូវបេតុនោះដែរ ដែលចូលចតហូបបាយ នឹងចតបូមប្រេងលក់បានឈប់តំរាបគ្នាហូហែរនៅតាមដងផ្លូវខាងលើ នឹងបណ្តាលឲ្យរថយន្តដែលបើកបរនឹងពិបាកបើកជៀសនឹងបង្កឲ្យគ្រោះយ៉ាងធ្ងន់ធ្ងរ។

ប្រជាពលរដ្ឋដែលបើកឆ្លងកាត់នៅតាមបណ្តោយផ្លូវខាងលើសុំសំណូមពរដល់អភិបាលខណ្ឌពោធិ៍សែនជ័យ ចូលជួយសំរួលចំពោះរថយន្តដែលចតនៅតាមដងផ្លូវ ទំនប់កប់ស្រូវខាងលើផង ព្រោះពិបាកធ្វើចរាចរណ៍ណាស់។

ក្រោយពេលកើតជនរងគ្រោះខាងរថយន្តកុងតឺន័រត្រូវបានរថយន្តសង្គ្រោះបានដឹកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែករថយន្តរងគ្រោះនឹងរថយន្តបង្កត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ទំនាក់ទំនងទៅជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករងចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖