ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីជប់លៀងជាកិត្តិយសជូន លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម និងក្រុមប្រតិភូ ។ ពិធីនេះបានធ្វើឡើង នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។ ពិធីជប់លៀងនារាត្រីនេះ គឺបានរិតបន្តឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម អោយកាន់តែរឹងមាំថែមទៀត។

សូមជំរាបថា លោក ង្វៀន ហ៊្វូជុង បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះ គឺបានធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែកក្កដា ឆ្នាំ២០១៧។ នៅថ្ងៃស្អែកទី ២២ កក្កដា នេះ លោក ង្វៀន ហ៊្វូជុង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធន៍ ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្ត ព្រះសីហនុផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖