ខេត្តស្ទឹងត្រែង ៖ កាមរីបាឡែនមួយ គ្រឿងដឹកឈើចេញពីស្រុកសៀមប៉ាង ត្រូវមេព្រៃចាប់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃ២០ ខែកក្កដា ឆ្នាំ២០១៧ ត្រង់មុខវត្តគីឡូលេខ៨ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
មន្រ្តីជំនាញបាននិយាយថា រថយន្តខាងលើបានដឹកឈើប្រណីតចេញពីស្រុកសៀមប៉ាងជាញឹកញាប់ ប៉ុន្តែមន្ត្រីមិនងាយតាម ទាន់ ព្រោះមានអ្នកមើលផ្លូវមុន និងចេញ ដំណើរ ប៉ុន្តែថ្ងៃនេះសង្ស័យថ្ងៃស៊យទើប ត្រូវចាប់បាន ។
ឈើប្រណីតដែលនៅក្នុងរថយន្តជា ប្រភេទឈើធ្នង់មានមុខកាត់១០សង់ទីម៉ែត្រ ៤ជ្រុង ប្រវែង៤តឹក ព្រមទាំងមានដាប់ សញ្ញាសម្គាល់លេខ(៨៨៨) ដើម្បីបញ្ជាក់ ពីម្ចាស់ឈើ និងឃ្លាំងស្តុកផង តែមិនទាន់មានអ្នកណាស្គាល់ម្ចាស់ទេ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះគេសង្កេត ឃើញមានរថយន្តតាក់ស៊ីសាំយ៉ុងដឹកឈើ ប្រណីតចេញពីស្រុកសៀមប៉ាង ចូលមក ទីរួមខេត្តមិនក្រោមពី១០ទៅ២០គ្រឿងទេ ក្នុងមួយថ្ងៃៗហើយក្នុងនោះ ក៏មានក្រុមឈ្មួញខិលខូចមួយចំនួនលួចបន្លំខ្លួនធ្វើជាអ្នករត់តាក់ស៊ីតែក្នុងរថយន្តសុទ្ធតែឈើ ប្រណីត ។
ពាក់ព័ន្ធក្រុមឈ្មួញទាំងនោះ មិនដឹង ថា តើលោក ស៊ី សួន ចៅហ្វាយស្រុកសៀមប៉ាងបានជ្រាបរឿងនេះដែរឬទេ?
មានការលើកឡើងដែលថា ការដែលមេព្រៃចាប់រថយន្តខាងលើនេះសង្ស័យចាប់ដើម្បីគំរាម ម្ចាស់ឈើដឹកតាមរថយន្តទៀតឲ្យបង់លុយតែប៉ុណ្ណោះ ។ បើសិនជាយ៉ាង នេះមែននោះគេជឿ ថាព្រៃឈើនៅស្រុកខ្មែរប្រាកដជារលាយហិនហោចច្រើនជាងនេះមិនខានឡើយ ៕ សហការី