ខេត្តស្វាយរៀងៈ លោកជូ សុធីប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានថ្លែងថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពួចសាសន៍ និងបានកសាងប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យនិងសូមគាំទ្រគណបក្សប្រជាជនក្នុងការបោះឆ្នោតឆ្នាំ២០១៨និងបន្តឈ្នះតទៅមុខទៀត។
ការថ្លែងបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៧ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សង្ឃ័រក្រុងស្វាយរៀងខណះដែលរូបលោកបានចុះថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សភូមិ សង្កាត់ និងក្រុមការងារយ៉ាងច្រើនកុះករផងដែរ។
លោកជូ សុធី ក៏បានសំណេះសំណាល និងពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកប្រធានក្រុមការងារទាំងអស់ និងសូមថ្លែងងំណរគុណដល់បងប្អូនសមាជិក សមាជិកាបក្សដែលបានបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានជំនឿជឿជាក់លើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ព្រោះថា មានតែគណបក្សប្រជាជនមួយគត់ ដែលផ្ដើមកសាងប្រទេសជាតិឲ្យមានការរីកចំរើនពីបាតដៃទទេ រហូតដល់ល្បីល្បាញរន្ទឺក្នុងតំបន់ និងឆាកអន្តរជាតិ និងសូមបន្តគាំទ្របោះឆ្នោតជូនសម្ដេចឆ្នាំ២០១៨បន្តឈ្នះតទៅមុខទៀត។
ឈ្វេងយល់អំពីតម្រូវការកង្វល់ និងបញ្ហានានា របស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង លោកជូសុធីក៏បានបានក្រើនរំលឹកសមាជិក សមាជិកា ភូមិសង្កាត់ត្រូវមានការឈ្វេងយល់អំពីតម្រូវការទុក្ខកង្វល់ និងបញ្ហានានា របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខឲ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ លោកជូ សុធី និងក្រុមការងារ ក៏បានឧបត្ថមជាថវិកាជូនដល់សមាជិក សមាជិកា ភូមិសង្កាត់ចំនួន៣២នាក់ ដោយម្នាក់ៗទទួល១០ម៉ីនរៀល៕ យឹម សុថាន