ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តដាក់គ្រឿងចក្រឈូសឆាយធ្វើផ្លូវលើដីសាធារណៈដែលពលរដ្នសាងសងសំណង់ខុសច្បាប់

ចែករំលែក៖

ខេត្តសៀមរាប៖ សាលាខេត្តសៀមរាបបានដាក់គ្រឿងចក្រឈួសឆាយទ្រូងផ្លូវដើមី្បស្ថាបនាផ្លូវមួយខែ្សនេះឡើង នាថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ ដែលដីចំណីផ្លូវសាធារណៈនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាមកសាងសង់លំនៅដ្ឋានដោយខុសច្បាប់ ។

ការដាក់គ្រឿងចក្រនេះក្រោមការដឹកនាំរបស់លោក សុខ ថុល នាយករដ្ឋបាលស្តីទីសាលាខេត្តសៀមរាប រួមទាំង សាលាក្រុងសៀមរាប កងកម្លាំងសមត្ថកិច្ច និងមេភូមិផងដែរ ក្នុងឪកាសនោះត្រូវបានក្រុមប្រជាពលរដ្ឋជាម្ចាស់សំណង់ខុសច្បាប់ ប្រមាណជិត១០នាក់ បានមកធ្វើការ រេរាំង គ្រឿងចក្រមិនឲ្យឈួសឆាយ ស្ថាបនាផ្លូវ នៅលើដីអតីតប្រព័ន្ធការពារទីរួមខេត្តឡើយ ។

លោក អ៊ឹង សុភ័ណ នាយកទីចាក់ការអន្តរវិស័យ និង លោក សុខ ថុល នាយករដ្ឋបាលស្តីទី បានពន្យល់ណែនាំដល់បងប្អូនដែលបានមកសាងសង់សំណង់លើដីផ្លូវសាធារណៈរបស់រដ្ឋ និងជាគម្រោងផ្លូវមួយខ្សែរបស់ខេត្តដើមី្បតភ្ជាប់ពីផ្លូវជាតិលេខ៦ចេញមក មុខសណ្ឋាគារសុខាសៀមរាប ដូច្នេះការរេរាំងគ្រឿងចក្រមិនឱ្យធ្វើការឈួសឆាយទ្រង់ផ្លូវ គឺជាការប្រឆាំងទៅនឹងច្បាប់រដ្ឋ ហើយបងប្អូននឹងអាចប្រឈមមុខទៅនឹងផ្លូវច្បាប់ ។

តែរាល់សំណូមពររបស់ប្រជាពលរដ្នបានស្នើសុំដល់ក្រុមការងារ ទុកពេលវេលាឱ្យបងប្អូន ធ្វើការដឹកជញ្ជូនគ្រឿងផ្ទះបងប្អូនដែលបានរុះរើទៅរក្សាទុកតាមម្ចាស់នីមួយៗ តែមកដល់ពេលនេះបងប្អូនមិនបានធ្វើការដឹកជញ្ជូន ថែមទាំងពុំគោរពតាមការណែនាំរបស់ក្រុមការងារ ទៀតផង ដោយបំពុលនូវបរិយាកាស នៅក្នុងតំបន់សំណង់ខុសច្បាប់ ។

លោកអធិការរងនគរបាលក្រុងសៀមរាបបានអោយដឹងថា ជនសង័្សយរូបនេះមានឈ្មោះនៅក្នុងដីការបស់តុលាការហើយដែរ ពីបញ្ហាដីធី្លនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគងកន្លងមក ដោយបានដឹកនាំប្រជាពលរដ្ឋទៅចាប់យកដីធ្វើជាកម្មសិទ្ធិឯកជន។

គួររម្លឹកផងដែរថា ក្រោយពីក្រុមសមត្ថកិច្ចចម្រុះខេត្ត ដែលមានមន្ត្រីសាលាខេត្ត អាជ្ញាធរក្រុង អាជ្ញាធរជាតិអប្សរា កងកម្លាំងសមត្ថកិច្ចនគរបាលនិងរាជអាវុធហត្ថក្រុងរួមទាំងអាជ្ញាធរភូមិ បានធ្វើការចុះរុះរើសំណង់ខុសច្បាប់ទាំង១៩ខ្នង ដែលមាន ម្ចាស់កាន់កាប់ចំនួន២២គ្រួសារ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០១៧ ដែលដឹកនាំដោយលោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលក្រុងសៀមរាប បានដោយរលួន ពុំមានការតវ៉ាអ្វីឡើយ៕ ប៊ុន រិទ្ធីឪ


ចែករំលែក៖