ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទីតាំងល្បែងស៊ីសង២ទីតាំងនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១៥និង ៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដែល មានសាលាខណ្ឌ , នគរបាលខណ្ឌ ,កងរាជអាវុធខណ្ឌ ដោយមានការចូលរួមសហការពីអាជ្ញាធរសង្កាត់ទឹក ល្អក់ទី១ ក្រោមកិច្ចសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ បានចុះបង្រ្កាបជាក់ស្តែង ករណីលេង ល្បែងស៊ីសងខុសច្បាប់ ( ហ្គេមបាញ់ត្រី ) ចំនួន ០២ ទីតាំង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ លើ ទីតាំងផ្ទះលេខ១៤៩ ផ្លូវរថភ្លើង ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចាប់យកវត្ថុតាង ៖ ទូរហ្គេមបាញ់ត្រី ចំនួន០១ និង ម៉ូតូម៉ាកគុបមូល សេ50 ពណ៌ស្លែ មួយគ្រឿង ។

ទីតាំងផ្ទះលេខ១៤៨ ផ្លូវររថភ្លើង ក្រុមទី៦២ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់យកវត្ថុតាង ៖ ទូរហ្គេមបាញ់ត្រី ចំនួន០២ទូ , សៀវ ភៅកត់ពង់ ចំនួន០១ក្បាល និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ៖

១-ឈ្មោះ ជា សុផារី ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ពង់ហ្គេម ( ជាភ្នាក់ងារស៊ីសង ) ។

២-ឈ្មោះ ពៅ សែន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងតបណ្តាញទឹក ។

៣-ឈ្មោះ ជា តារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ។

បច្ចុប្បន្នទីតាំងផ្ទះទាំងពីរខាងលើ យើងបានបិទឃ្លុំ បេរជាបណ្តោះអាសន្ន , ទូរហ្គេមចំនួន ០៣ទូរ បានយក ទៅរក្សាទុកនៅសាលាខណ្ឌទួលគោក ដោយឡែកជន សង្ស័យទាំងបីនាក់ ,សៀវភៅកត់ពង់ និងម៉ូតូ០១គ្រឿង បានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីគ្រប់គ្រង និងកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖