ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញថ្វាយ ព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញថ្វាយ ព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា និងព្រះមាតារបស់ព្រះអង្គ សម្ដេចព្រះមហាក្សត្រី មុនិនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ។

សូមក្រាបថ្វាយព្រះពរព្រះអង្គទ្រង់មានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាព ល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅប្រជា រាស្ត្រគ្រប់ៗរូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1403324203049406/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖