ព័ត៌មានទាន់ហេតុការណ៍៖

ចេញ​ពី​ស្រុក​កំណើត​ទៅ​ភ្នំពេញ​ជិះ​ម៉ូតូ​បុក​រថយន្ត​ជាប់ផុងពី​ក្រោយ​​ស្លាប់​ម្នាក់​ រង​របួស​ធ្ងន់​ម្នាក់​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់២នាក់ជិះម៉ូតូធំ ម៉ាកCBR មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមកពីស្រុកនៅខេត្តព្រៃវែង ហើយជិះមកកន្លែងស្នាក់នៅវិញ បានជួបគ្រោះថ្នាក់ចរាចរណ៍​ដោយជិះទៅបុកពីក្រោយរថយន្តកូរ៉េមួយគ្រឿង ដែលជាប់ផុងនៅក្បែរចិញ្ចើមផ្លូវបណ្តាលអោយបាក់កស្លាប់នៅនិងកន្លែងកើតហេតុ និងម្នាក់របួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី ២៣ ខែ​កក្តដា ឆ្នាំ​២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤មុខកន្លែងសាច់ក្រកអាំង ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទិន ទី អាយុ២១ឆ្នាំ មុខរបរធ្វើការរោងចក្រ និងស្នាក់នៅម្តុំបែកចាន មានស្រុកកំណើត ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកCBRពណ៍ខ្មៅពាក់ស្លាកលេខ1DE-0691 ។

តាមប្រភព​ព័ត៌​មាន​ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើធ្វើដំណើរដោយម៉ូតូខាងលើតាមផ្លូវជាតិ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉េដឹកស៊ីម៉ត៍របស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក(RS)ដែលជាប់ផុងចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹងបណ្តាលអោយជនរងគ្រោះបាក់កនិងផុងថ្ងាស់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តក្លីនិក ឯកជនសុធារិទ្ធបែកចានដឹកទៅសង្គ្រោះ។

ក្រោយកើតហេតុមានប្រជាពលរដ្ធនៅកន្លែងកើតហេតុបានយកទូរស័ព្ទនៅហោប៉ៅជនរងគ្រោះ​តេ​ទៅ​ប្រាប់សាច់ញាតិមកមើល។ បន្ទាប់មក​កម្លាំង​នគរ​បាល​ជំនាញចរាចរណ៍​ក្រុងបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចំណែក​ឯ​សាក​សព​ប្រគល់ឲ្យក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕​ សុខាសែនជ័យ


ចែករំលែក៖