ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវម៉ូតូបើកបុកដោយប្រើអំពើហិង្សាទៅវិញទៅមក ត្រូវភាគីបង្កចាក់មួយកូនសោម៉ូតូជាប់ក្បាលរងរបួសធ្ងន់ បង្កឲ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី ២៣ កក្តដា ២០១៧នៅផ្លូវបេតុភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យគេបានស្គាល់ឈ្មោះ ស្រុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយជិះម៉ូតូម៉ាកឌ្រីម សង់ សេរ៊ីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT7514 (រត់គេចខ្លួនចោលម៉ូតូបាត់) ។
ជនរងគ្រោះឈ្មោះ ស៊ាំង សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត ។
តាមប្រភពព័ត៌មានពី មិត្តភក្តិម្នាក់ដោយមិនប្រាប់ឈ្មោះម្នាក់បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៣នាក់បានដើរចេញពីបន្ទប់ជួលពូរបស់ជនរងគ្រោះហើយបានជូន មិត្តភក្តម្នាក់ទៀតទៅបន្ទប់ តែកំពង់តែដើរ ស្រាប់តែ មានបុរសម្នាក់នឹងនាក់រួមដំណើរម្នាក់ទៀត ហើយបើកមកបុកជនរងគ្រោះហើយបានជជែកគ្នា និងវាយគ្នាមួយប្រាវរួចក៏ស្ងប់ស្ងាត់ទៅវិញ លុះមួយសន្ទុះក្រោយមក ជនបង្កខាងលើបានយកសោចាក់ម៉ូតូបែរយកមកចាក់ក្បាលជនរងគ្រោះបណ្តាលឲ្យជាប់នឹងរលាដ៍ក្បាល។
ប្រភពបានបន្តទៀតថា ពេលដែលជនរងគ្រោះត្រូវជនបង្កចាក់ភ្លាមៗ ដោយសោនៅជាប់ក្បាលដោយជនរងគ្រោះខាងលើមិនមានការភិតភ័យ នៅឡើយហើយបានដេញវាយជនបង្កតបតទៅវិញទៅមករួចរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនបាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យឯកជននៅជិតកន្លែងកើតហេតុតែដោយជនរងគ្រោះរបួសធ្ងន់ពេក មន្ទីពេទ្យឯកជនខាងលើមិនហានមើល បានបញ្ជូនអោយជនរងគ្រោះ ទៅព្យាបាលនៅមន្ទីពេទ្យព្រះកុសមះចំណែកម៉ូតូជនបង្កខាងលើត្រូវបាន សមត្ថកិច្ចយកមករក្សាទុកនៅប៉ុសិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីរង់ចាំភាគីចេញមុខដោះស្រាយ៕ សុខាសែនជ័យ