ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រដឹកទំនិញធុនធំ១គ្រឿង ត្រូវបានគេប្រទះឃើញចតចោលនៅ អូរឧកញ្ញ៉ាហេង ទំនិញក្នុងកុងតឺន័រ ត្រូវគេលួចអស់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ មានរថយន្តដឹកកុងតឺន័រ១គ្រឿងត្រូវបានចតចោល នៅភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់។ ម៉ាក់ Fuso ពាក់ស្លាក់លេខ ភ្នំពេញ 3A-2365 ពណ៌សរ របស់ក្រុមហ៊ុនឈុនហុងគ្រុប ( ដឹកជញ្ជូន ) និងក្រុមហ៊ុន ហៃ ម៉ៅហួរ Co.LTD (ម្ចាស់ទំនិញ )ត្រូវបានគេឃើញ យកមកចតចោល តាំងពីម៉ោង៦ព្រឹកមកម្ល៉េះ រីឯទំនិញក្នុងកុងតឺន័រ ត្រូវបានគេលួចយកអស់។

ការរាយការណ៍របស់តំណាងក្រុមហ៊ុន ប្រាប់សមត្ថកិច្ចថា៖ អ្នកបើករថយន្ត ឈ្មោះ សុះ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើតឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទីលំនៅបច្ចុប្បន្នភូមិសិរីមានជោគ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ( បានគេចខ្លួនបាត់ ) សង្ស័យពាក់ព័ន្ធករណីលួច ( វះទូរកុងតឺន័រយកទំនិញ ) ។

ក្រោយពីសមត្ថកិច្ចចម្រុះត្រួតពិនិត្យ បានដឹងថា សម្ភារៈ ក្នុងកុងតឺន័រ ត្រូវបាត់បង់ទាំងអស់ ( សំលៀកបំពាក់នារី ចំនួន ៧៩៨ កាតុង ) ។

បច្ចុប្បន្ន រថយន្តបានយកមករក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ ករណីនេះម្ចាស់ទំនិញ បានដាក់បណ្ដឹងនៅ អាវុធហត្ថខេត្ត )៕ ឆ្លាម សមុទ្រ


ចែករំលែក៖