ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៣និង ៣០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ សុខុមរម្យនា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីចោរកម្ម (លួចម៉ូតូ) មួយបានកើតឡើង ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្ទាក់ និងដេញតាមជនសង្ស័យពីក្រោយ រហូតដល់ចំណុច ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបចាប់បានជនសង្ស័យចំនួន១នាក់ ក្នុងចំណោម ២នាក់ រួមទាំងវត្ថុតាង យកមកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
ប្រភពដដែលបានឲ្យដឹងថាជនសង្ស័យ ២នាក់ ១.ឈ្មោះ ញឹម សុខចិត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បុរីកីឡា រាជធានីភ្នំពេញ (ជនដៃដល់) ឃាត់ខ្លួននិងទី២.ឈ្មោះ រិទ្ធ ភេទប្រុស អាយុជាង ៣០ឆ្នាំ មានទីលំនៅ រាជធានីភ្នំពេញ (រត់គេចខ្លួន) វត្ថុតាងចាប់យកបានម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខៈ ព្រះសីហនុ 1D-7518 (ផលនៃអំពើលួច) ។ចំនែកជនរងគ្រោះឈ្មោះ ណាង សរឿន ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅក្រុម១៧ ភូមិ១ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ និងជនសង្ស័យម្នាក់ទៀតត្រូវបានសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយកមកផន្ទាទោសទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ