វិវាទនៅក្នុងប្រទេសកាតារ ជិតឈាន ដល់ទីបញ្ចប់ហើយ ក្រោយពេលដែល ប្រទេសនៅតំបន់ឈូងសមុទ្រ បានបរា ជ័យនៅក្នុងការចេញលក្ខខណ្ឌឲ្យកាតារ អនុវត្ត ។ វិវាទទាំងនោះ ចាប់ផ្តើមចេញពីប្រទេសសាវឌីអារ៉ាប៊ី បានធ្វើឲ្យអាមេរិក ខាតបង់ជាច្រើន ដោយសកម្មភាពអចេតនារបស់សាវឌីអារ៉ាប៊ី។
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ពេលកន្លងមកថ្មីៗបានប្រកាសថា លោកនឹងបិទទ្វារ ទីតាំងទ័ពអាកាសរបស់អាមេរិកនៅប្រទេសកាតារ ហើយប្រទេស នៅក្នុងតំបន់ ត្រូវតែសាងសង់ទីតាំងទ័ព អាកាសថ្មីឲ្យអាមេរិក ហើយត្រូវចេញប្រាក់ំ ទាំងអស់។
នៅពេលដែលអាមេរិកដកទាហានចេញពីប្រទេសកាតារនោះ នឹងមានប្រទេសជាច្រើនទៀតនៅតំបន់ឈូងសមុទ្រ នឹង បើកទ្វារស្វាគមន៍កម្លាំងទាហានអាមេរិកមក ឈរជើងនៅទីនោះ ដូចជា អីុរ៉ាក់ អាហ្វហ្គា នីស្ថាន និងស៊ីរីជាដើម។
ជាការពិតណាស់ មន្ទីរបញ្ចកោណមាន ទីតាំងនៅតំបន់ Al Udeid ក្នុងប្រទេស កាតារដែលបានដំណើរការយ៉ាងល្អ។ ការ បិទទ្វារទីតាំងយោធានៅកាតារ ហើយបើក ទីតាំងថ្មីនោះ ប្រាកដជារង ផលប៉ះពាល់ យ៉ាងខ្លាំង ។ទីតាំង យោធារបស់អាមេរិកនៅក្នុងប្រទេសកាតារ មានអំណោយផល យ៉ាងខ្លាំង ដល់ការហោះហើរ នៃយន្តហោះ ចម្បាំងទាំងឡាយរបស់អាមេរិកទៅវាយប្រហារនៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ដោយប្រើរយៈពេលតែប៉ុន្មានាទីប៉ុណ្ណោះ។ មួយ វិញទៀត ប្រទេសនៅក្នុងតំបន់ឈូងសមុទ្របានអនុញ្ញាតឲ្យ អាមេរិកហោះហើរនៅលើ ដែនអាកាសរបស់ខ្លួនទៀតផង។
ហេតុដូច្នេះហើយទីក្រុង វ៉ាស៊ីនតោន ធ្លាក់នៅក្នុងស្ថានភាព ពិបាកដោះស្រាយ នៅពេលដែល ប្រទេសសាវឌីអារ៉ាប៊ី ដឹក នាំ ក្នុងការឡោមព័ទ្ធប្រទេសកាតារ។ ទាំងនោះហើយបានធ្វើឲ្យអាមេរិករងការខាត បង់ ដោយអចេតនារបស់សាវឌីអារ៉ាប៊ី។
ដោយសារតែទីក្រុង ដូហា បដិសេធ នូវសំណើ របស់ប្រទេសក្នុងតំបន់ឈូង សមុទ្រ ទើបធ្វើឲ្យវិបត្តិ អូសបន្លាយជាង មួយខែកន្លងមក និងធ្វើឲ្យទីតាំងយោធា របស់អាមេរិក នៅទីនោះត្រូវបានផ្អាក។
អាមេរិកបានចំណាយប្រាក់ ដល់ទៅ ១៤០ លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីរក្សាទាហាន៩.០០០នាក់នៅទីនោះ។
ពាក់ព័ន្ធ នឹងករណីនោះដែរ ប្រទេសសាវឌីអារ៉ាប៊ីបានបន្ទន់ឥរិយាបទថជាមួយកាតារ ដោយអនុញ្ញាតឲ្យមានទំនាក់ទំនងឡើងវិញនូវអាកាសចរណ៍ ។ទីភ្នាក់ងារព័ត៌ មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ថា អារ៉ាប៊ីសាអ៊ូឌីត បានប្រកាសឲ្យដឹងថា ក្រុមពលរដ្ឋកាតារដែលធ្វើធម្មយាត្រា នឹង ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមអាកាសយានដ្ឋានតែ២គត់នេះបើតាមសារព័ត៌មានអនឡាញ Al Jazira បានរាយការណ៍ឲ្យ ដឹងកាលពីថ្ងៃអាទិត្យ។
រដ្ឋមន្ត្រីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបញ្ជាក់ថា ក្រុមធ្វើធម្មយាត្រា និងអ្នក សម្តែងល្ខោន Omra ដែលមកពីប្រទេស កាតារគួរតែមកតាមព្រលានយន្តហោះ ព្រះរាជា Abdulaziz នៅ Jeddah និង ព្រលានយន្តហោះ អ្នកអង្គម្ចាស់ Mohammed bin Abdulaziz នៅ Medina ទាំងពីរនេះគត់ ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសឲ្យដឹងកាលពីចុងសប្តាហ៍មុន ដែលថា ពលរដ្ឋកាតារធ្វើធម្មយាត្រា អាចធ្វើដំណើរ បាននៅពីព្រលាននេះ ប៉ុន្តែតាមជើងហោះ ហើរ កាតារ។
សកម្មភាពទាំងនោះគឺជារឿងមួយដ៏ ប្រសើរបំផុត ដែលជាចំណុចឈានទៅរក ការបញ្ចប់វិបត្តិនៅតំបន់ឈូងសមុទ្រ។ ដោយសារតែកាតារមិនព្រមចុះចាញ់ ទើបប្រទេសដែលផ្តាច់ទំនាក់ទំនងនោះបាន កាត់បន្ថយលក្ខខណ្ឌរបស់ខ្លួនទៅលើ កាតារ។
ប្រទេសតំបន់ឈូងសមុទ្របានបន្ទន់ ឥរិយាបថចំពោះប្រទេសកាតារ ដើម្បីតភ្ជាប់ទំនាក់ទំនងឡើងវិញដោយប្រទេសទាំងនោះកាត់បន្ថយលក្ខខណ្ឌ១៣ចំណុច នៅ សល់តែ៦ចំណុចប៉ុណ្ណោះ។ សកម្មភាពទាំងនោះជាសញ្ញាមួយដ៏ល្អប្រសើរដើម្បីបញ្ចប់ការឡោមព័ទ្ធសេដ្ឋកិច្ចប្រទេសកាតារ។
ប្រទេសអារ៉ាប់ដែលមានជម្លោះជាមួយកាតារបានឲ្យដឹងថា បានកែប្រែលក្ខខណ្ឌដោយកាត់បន្ថយជាងពាក់កណ្តាលដែលជាសញ្ញានៃការផ្សះផ្សាវិវាទរវាងកាតារនឹងប្រទេសតំបន់ឈូងសមុទ្រ ដែលបាន ប្រឈមដាក់គ្នារយៈពេលជាង១ខែកន្លង មក។
ប្រទេសតំបន់ឈូងសមុទ្រដែលដឹកនាំដោយសាវឌីអារ៉ាប៊ី បានចេញសេចក្តីប្រកាសស្នើដល់កាតារត្រូវតែអនុវត្តលក្ខខណ្ឌ៦ ចំណុច ជាជាង១៣ចំណុចដូចកាលពីមុន។ ប្រទេសសាវឌីអារ៉ាប៊ី អេហ្ស៊ីប បារ៉ែន និង អារ៉ាប់រួម បានប្តេជ្ញាអនុវត្តលក្ខខណ្ឌ៦ ចំណុច ក្នុងនោះមានការប្រឆាំងក្រុមភេរ វកម្ម និងក្រុមជ្រុលនិយម។ លក្ខខណ្ឌទាំង៦នោះនឹងត្រូវឲ្យកាតារអនុវត្តដូចគ្នា។
លោក Abdallah Al Mouallimi ឯក អគ្គរាជទូត សាវឌីអារ៉ាប៊ី ប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសទាំង៤បានសន្យាគោរពច្បាប់ទាំង៦ចំណុចដែលបានដាក់ចេញដើម្បីធ្វើឲ្យតំបន់ទាំងមូលមានសុវត្ថិភាព សន្តិសុខពេញលេញ។
លក្ខខណ្ឌថ្មីរួមមាន សន្យាប្រឆាំងក្រុម ភេរវកម្ម និងក្រុមជ្រុលនិយមនៅគ្រប់រូប ភាព រារាំងការផ្គត់ផ្គង់ហិរញ្ញវត្ថុ ឬកន្លែងលាក់ខ្លួនសម្រាប់ក្រុមភេរវកម្ម។ លោក បន្តទៀតថា «ប្រសិនបើយើងទទួលបានការឯកភាពពីសំណើខាងលើ គឺមិនចាំបាច់បិទទ្វារប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ក៏ដូច ជាព្រំដែនគោក និងដែនអាកាសនោះទេ»។
កាតារបានប្រតិកម្មតបវិញទៅលើសកម្មភាពរបស់ប្រទេសទាំង៤ដោយកាតារប្តឹងទាមទារសំណងពីការខូចខាតដោយសារតែការឡោមព័ទ្ធសេដ្ឋកិច្ចខាងលើ។ រដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ចកាតារបានជួបពិភាក្សាជាមួយអង្គការពាណិជ្ជកម្មពិភពលោកដើម្បីពិភាក្សាពីចំណុចដែលប្រទេសទាំង៤ត្រូវសងឲ្យកាតារ។
ការបន្ទន់ឥរិយាបថរបស់ប្រទេសអារ៉ាប់ទាំង៤ទៅលើកាតារ ក្រោយពេលមាន ដំណើរទស្សនកិច្ចរបស់មន្ត្រីការបរទេសលោកខាងលិច ក្នុងនោះមានរដ្ឋមន្ត្រីការ បរទេសអាមេរិក អង់គ្លេស និងបារាំងជាដើម បានខិតខំស្វែងរកដំណោះស្រាយបញ្ចប់ វិបត្តិទាំងនោះ។ ប្រទេសកាតារក៏ដូចជា៤ប្រទេសមានវិវាទគឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់លោកខាងលិច ទាំងនោះហើយទើបលោកខាងលិចមិនចង់ឲ្យមានជម្លោះនៅក្នុងប្រទេសសេដ្ឋីនោះឡើយ៕ ម៉ែវ សាធី