ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចំរុះឃាត់ម៉ូតូ៣៤គ្រឿងរួមទាំងអ្នកបើកបរពាក់ព័ន្ធករណីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងចំរុះក្រុងពោធិ៍សាត់រួមមាន នគរបាល និងអាវុធហត្ថ ចុះត្រួតពិនិត្យករណីបច្ចេកទេសចរាចរណ៍ផ្លូវគោក ក្នុងនោះកម្លាំងឃាត់ម៉ូតូចំនួន ៣៤គ្រឿង រួមជាមួយនឹងអ្នកបើកបរម៉ូតូផងដែរ ដើម្បីយកទៅធ្វើការអប់រំនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីយប់ថ្ងៃទី២៣ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ នៅលើដងផ្លូវនានាក្នុងភូមិសាស្រ្តរដ្ឋបាលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចំរុះដែលបានចុះអនុវត្តន៍ការងារខាងលើនេះផ្ទាល់បានឲ្យដឹងថា នៅយប់ថ្ងៃទី២៣ ខែកក្កដា កម្លាំងបានឃាត់ម៉ូតូម៉ាក ផ្សេងៗ បានចំនួន ២២គ្រឿង លុះនៅយប់ថ្ងៃទី២៣ ខែឆ្នាំដដែលខាងលើ កម្លាំងធ្វើការឃាត់ម៉ូតូម៉ាក ផ្សេងៗ បានចំនួន ១២គ្រឿងថែមទៀត ដើម្បីយកទៅអប់រំនៅអធិការដ្ឋានគរបាលនគរបាលក្រុងពោធិ៍សាត់ ដែលបញ្ហានេះពាក់ព័ន្ធក្នុងករណីបច្ចេកទេសចរាចរណ៍ផ្លូវគោក។

ប្រភពព័ត៌មានខាងលើបន្តថា បញ្ហាកម្លាំងចំរុះចុះត្រួតពិនិត្យបទល្មើសពាក់ព័ន្ធខុសបច្ចេកទេសចរាចរណ៍ផ្លូវគោក ឈានដល់ឃាត់ខ្លួនអ្នកបើកបរម៉ូតូរួមទាំងម៉ូតូផងនោះ ដើម្បីយកទៅអប់រំ ត្រូវបានគេឃើញមានបញ្ហាបទល្មើសខុសបច្ចេកទេសចរាចរណ៍ដូចជា ម៉ូតូដាក់បំពង់ស៊ីម៉ាំងបំពងសំឡេង(ឲ្យឮខ្លាំង).កំពូលភ្លើងឡាស៊ែ ប្រើប្រាស់ល្បឿនលឿននៅក្នុងក្រុង។ល។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះបញ្ហាកម្លាំងចំរុះក្រុងពោធិ៍សាត់ដែលបានចុះប្រតិបត្តិការ និងឃាត់ខ្លួនអ្នកបើកបរម៉ូតូរួមទាំងវត្ថុតាងជាប់ជាមួយម៉ូតូ កម្លាំងបានធ្វើការអប់រំដោយលាយលក្ខណ៍ជាអក្សរ ពាក់ព័ន្ធទៅនឹងករណីខុសបច្ចេកទេសចរាចរណ៍ផ្លូវគោក ព្រមទាំងតម្រូវឲ្យបុគ្គល់អោយអាណាព្យាបាលមកធានាត្រឹមត្រូវដោយពុំមានផាកពិន័យអ្វីទាំងអស់ ប៉ុន្តែបើមានករណីនេះជាលើកទី២ឬទី៣ និងអនុវត្តតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖