ព័ត៌មានទាន់ហេតុការណ៍៖

ខេម ធ្វើឲ្យកក្រើកថ្ងៃបើកសម្ពោធរូបរាងថ្មីរបស់ក្លឹបកម្សាន្តថោន

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀងល្បីឈ្មោះ លោក ខេម បានបង្ហាញវត្តមានជាមួយនឹងការបង្ហើរសំនៀងពិរោះរណ្តំ និងបទញាក់កន្ត្រាក់អារម្មណ៍ អបអរសាទរការប្រកាសបើកដំណើរការរូបរាងថ្មីរបស់ក្លឹបកម្សាន្តថោន កាលពីរាត្រីថ្ងៃទី២៤ ខែក្កដា ឆ្នាំ២០១៧។

ក្រៅពីតារាចម្រៀងលំដាប់ជួរមុខ ខេម នៅមានវត្តមានតារាប្រុសស្រីល្បីឈ្មោះរបស់កម្ពុជាជាច្រើនរូបចូលរួមបង្ហាញវត្តមានក្នុងឱកាសនោះផងដែរមានដូចជាអ្នកនាងយក់ថិករដ្ឋាលោក សុគន្ធថេរ៉ាយុកញ្ញា រ៉ាប៊ី រួមទាំងសិល្បករ DJ និងពិធីករប្រុសស្រីជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ។

លោក ករុណា ពេជ្រ អ្នកគ្រប់គ្រងនៅក្លិបថោន បានអោយដឹងថា ក្រោយពីទទួលបានការគាំទ្ររយៈពេល៧ឆ្នាំកន្លងមក ឃើញថាអតិថិជនកាន់តែច្រើនឡើងៗ ដូច្នេះ ដើម្បី ដើរអោយទាន់ សម័យកាល តាមបច្ចេកវិទ្យាដែលទំនើប ដូច្នេះ ខាងក្លិបថោន បានសម្រេចចិត្ត ផ្អាករយៈពេល៣ខែ ដើម្បី ជួសជុលកែលម្អថ្មី បំពាក់ទៅដោយ ប្រព័ន្ធភ្លើង ប្រពន្ធភ្លេង ដ៏ទំនើប ជាពិសេស ប្រព័ន្ធ LED។លោក បន្តថា ក្រៅពីប្រព័ន្ធបច្ចេកវិទ្យាដ៏ទំំនើបនេះ ក្លិបថោនក៏មាន នូវប្រភេទស្រាក្រឡុកច្រើនប្រភេទ ដែលមានរស់ជាតិឆ្ងាញ់ នឹងមានការបង្ហាញ ពីវិធីសាស្រ្ត និងក្បាច់ក្រឡុកស្រា ថែមទៀតផង។

នៅក្នុងថ្ងៃសម្ពោធនេះដែរ ក្លិបថោន បាននាំ DJ & MC ដ៏ល្បីឈ្មោះ មកពីប្រទេសថៃ ហើយទៅថ្ងៃខាងមុខ ក៏នឹងមាននាំមកពីប្រទេសផ្សេងៗផងដែរ។លោកបន្តដែរថាចំណុចដែលសំខាន់នោះគឺ រយៈពេលនៃការបើក១០ថ្ងៃដំបូង របស់ក្លិបថោន នឹងធ្វើការបញ្ចុះតំលៃ រហូតដល់ ៣០ភាគរយ។លោកថា ក្លិបថោន ចាប់ផ្តើមពី៩ម៉ោង៩យប់ ដល់ម៉ោ៣ទៀបភ្លឺ។

ក្នុងនោះដែរក៏មានការប្រគំតន្រ្តី បទ Original Song ខ្មែរយើង និងមានបទបរទេស ថៃ ចិន អង់គ្លេស ជាដើម។អ្នកគ្រប់គ្រងខាងលើបន្ថែមថា ក្រៅពីការរៀបចំប្រព័ន្ធភ្លេង និងភ្លើងថ្មីហើយ ក្លិបថោនក៏បានយកចិត្តទុកដាក់ ខ្ពស់បំផុត ទៅលើប្រព័ន្ធសុវត្ថិភាព គឺយើងមាន ទ្វារនៅខាងក្រោយ ដែលគេហៅថា ទ្វាររំដោះ ហើយនៅជុំវិញក្លិបគឺយើងអាចដើរបានទាំងអស់ ក្រៅពីនោះក៏មាននូវ បំពង់ពន្លត់អគ្គិភ័យ នៅតាមផ្នែកផ្សេងៗ នៃក្លិបផងដែរ។ ចំពោះប្រព័ន្ធភ្លើង គឺក្លិបបានរៀបចំទៅតាមបណ្តាញតែមួយ ងាយស្រួលក្នុងការគ្រប់គ្រង។

ក្នុងនោះដែរ លោក ករុណា ពេជ្រ ក៏បានបដិសេធ ទៅនិងតំលៃ នៃការរៀបចំក្លិបថោនថ្មីផងងដែរថា ចំពោះពាក្យអ្នកផ្សេងគេនិយាយ ពីក្លិបថោន ចំណាយប្រមាណជា៧០ម៉ឺនដុល្លារនោះ ព្រោះលោកក៏មិនដឹងដែរ នេះជាការចំណាយ របស់ថៅកែ ហើយម៉្យាងទៀត ប្រហែលជាការមើលឃើញ ពីឧបករណ៍ ទំនើបនៅក្នុងក្លិប ទើបគេគិតបែបនេះ៕ វឌ្ឍនា


ចែករំលែក៖