ព័ត៌មានទាន់ហេតុការណ៍៖

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងថា ដួលបោកក្បាលស្លាប់នៅក្នុងទឹក ដែលករណីនេះត្រូវបានគេសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ នាំឲ្យបង្កការភ្ញាក់ផ្អើលដល់សំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ ០០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទាប់ទឹករបស់ឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុងភូមិខ្លារក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លាត់ អឿន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិជ្រុំស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន ជនរងគ្រោះមកស្នាក់ផ្ទះឈ្មោះ ចាន់ ធឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ(ដើម្បីធ្វើស្រែ)។

លោក វរសេនីយ៍ត្រី អធិការរងបន្តថា ក្រោយកើតហេតុមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធទទួលបានព័ត៌មាន ក៍នាំគ្នាចុះដល់កន្លែងបើកការស្រាវជ្រាវដើម្បីចាប់យកវត្ថុតាងនានា លទ្ធផល៖ ឃើញថាជនរងគ្រោះអាចរអិលជើងដួលផ្ងាក្រោយ បណ្ដាលឲ្យបោកក្បាលផ្ទប់ទៅនឹងថ្មនៅក្នុងបន្ទប់ទឹកទើបស្លាប់បែបនេះ ហើយជនរងអាចមានជំងឺខ្យល់គងងិតមុខទើបបណ្ដាលឲ្យដួល។

លោក អធិការរងបន្តទៀតថា ក្រោយបើកការស្រាវជ្រាវ និងធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ហើយនោះ ហើយពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះ ទើបជំនាញធ្វើកំណាត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងតាមនីតិវិធីធ្វើប្រពៃណីខ្មែរ៕ ប៉ឹម ពិន


ចែករំលែក៖