ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានបណ្តេញជនជាតិចិនប្រុស ស្រី៣១នាក់ចេញពីប្រទេសកម្ពុជាឲ្យត្រឡប់ទៅស្រុកកំណើតវិញតាមជើងយន្តហោះ២ គឺជើងហោះហើរកងកេង ខេត្តព្រះសីហនុ និងជើងហោះហើរខេត្តសៀមរាប ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ជនជាតិចិនខាងលើនេះ ដែលមានស្ត្រី៨នាក់ផង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាពេលកន្លងមកនៅក្នុងខណ្ឌទាំង៣ គឺខណ្ឌ៧មករា ខណ្ឌចំការមន និងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណេត ៕ តុង សីហា