ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីសរេចង្កូតបុកដើមអាកាស្យាតាមផ្លូវខូចរថយន្តខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ខេតកតកំពង់ឆ្នាំង ៖ សម្លេងមួយបានឮយ៉ាងខ្លាំងបណ្តាលឲ្យផ្អើលប្រជាពលរដ្ឋជ្រួលច្រទៅមើល បន្ទាប់ពីរថយន្ត លុចស៊ិសRX៣៣០មួយគ្រឿង បោលយ៉ាងខ្លាំងទៅបុកដើមអាកាស្យាពេញមួយទំហឹង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០២-១០៣ ស្ថិតនៅក្នុងភូមិទ័ព្វត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានឲ្យដឹងថា រថយន្តឡិចស៊ីស បុកដើមឈើនេះ ពាក់ស្លាកលេខ ភ្នំពេញ ២Q-០៨២៥ ជិះគ្នា៤នាក់ បានធ្វើដំណើរយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ដែលមេឃកំពុងរលឹមស្រ៊ិចៗផងនោះ រថយន្តបានរេចង្កូតទៅបុកនិងដើមអាស្យា ខ្ទេចមុខអស់មួយកំណាត់មុខនៃរថយន្ត បណ្តាលឲ្យពោងសុវត្ថិភាពរបស់រថយន្តបានផ្ទុះចេញដើម្បីការពារអ្នកជិះក្នុងរថយន្ត ទើបបណ្តាលឲ្យអ្នកជិះក្នុងរថយន្តមិនមានរងរបួសធ្ងន់នោះទេ គ្រាន់តែរបួសស្រាលបន្តិចបន្តួចតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ចំណែកឯករថយន្តម្ចាស់ហៅរថយន្តស្ទូចយកទៅជួសជុសតែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះអាចបណ្តាលមកពីម្ចាស់ងោកនៅពេលបើកបរ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ ៕ ចន្ថា


ចែករំលែក៖