ភ្នំពេញ : កាលពីព្រឹកថ្ងៃទី២៦ កក្កដា ២០១៧ ទីតាំងកន្លែងចាក់សំរាមជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានធ្វើពិធីកម្ទេចស្រាបៀរចំនួនជាង៩១៥កេះ ដែលសមត្តកិច្ចចាប់ពីឈ្មួននាំចូល ដោយរំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនATTWOOD ។ ពិធីនោះមានការចូលរួមពីសំណាក់ លោកឧត្តមសេ នីយ៍ឯក ចាន់ វ៉ានធេឿន ប្រធាននាយក ដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នឹង លោកឧត្តមទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន ព្រមទាំងតំណាងក្រុមហ៊ុនATTWOODផងដែរ ។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធេឿន បានបញ្ជាក់ថា ស្រាបៀរពីរដែលនាំយកមកកម្ទេចចោល គឺស្រាបៀរBudweir និងស្រាបៀរCorrona ដែលសមត្តកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ដកហូតពីឈ្មួលទុច្ចរិត បាននាំចូលមកលក់ នឹងចែកចាយលើទីផ្សារក្នុងព្រះជាណាចក្រកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាតិ (គេចពន្ធ)រួមទាំងរំលោភកម្មសិទ្ធិ នៃការប្រកួតប្រជែងមិនស្មោះត្រង់ មកលើក្រុមហ៊ុនATTWOODទៀតផង ។
លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបញ្ជាក់បន្ថែមថា ស្រាបៀរពីរប្រភេទ ដែលនាំមកកម្ចេចចោលនេះ ត្រូវបានសមត្តកិច្ចជំនាញនាយកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក្រុម ATTWOOD ចាប់ដកហូតពីឈ្មួញ កាលពីថ្ងៃទី២៦ កក្កដា ២០១៧ ពេលនេះ ក្រុមហ៊ុនបានសម្រេច ប្រគល់ស្រាបៀរពីរប្រភេទនេះ ឲ្យសមត្តកិច្ចចាត់ការតាមនីតិវិធី ពោលគឺកម្ទេចតែម្តង ៕ ស រស្មី