ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកលឿនបុករបាំងថ្មពុះចែកទ្រូងនៅផ្លូវម៉ៅសេទុង ការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រក្នុងល្បឿនលឿនរួចបាន បុករបាងពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-6708 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើហេតុ ក៏រេចង្កូតទៅបុកនឹងរបាងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុហើយក្រោយមក ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលជំនាញចរាចរណ៍ផ្លូវគោក ទៅស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖