ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពមន្រ្តីនាយរងប៉ុស្តិ៍នគរបាលជ្រោយចង្វាហើយ

ចែករំលែក៖

ភ្នំពេញ៖ សាកសពនាយរងប៉ុស្តិ៍ជ្រោយចង្វាមួយរូបក្រោយពីឈរបត់ជើងតូច ហើយងងឹតមុខធ្លាក់ដួលចូលទៅក្នុងទឹកទន្លេក្រោមស្ពានជ្រោយចង្វាចាស់ត្រើយខាងកើត ភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា កាលពីម៉ោងជាងជិតរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ម្សិលមុិញទោះជាកម្លាំងមុជតាមរាវរកជាច្រើននាក់ តែមិនឃើញសាកសព រហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែកក្កដាសាកសពត្រូវបានប្រទះឃើញផុសអណ្តែហើយទើរជាប់នឹងបែរត្រី ខាងជើងស្ពានជ្រោយចង្វា ចំងាយ២,៥គីឡូម៉ែត្រ ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ។

សាកសពត្រូវបានស្គាល់ឈ្មោះ សាយ សឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយរងប៉ុស្តិ៍ជ្រោយចង្វា មានទីលំនៅភូមិព្រែកតាកាវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ ជួបគ្រោះលង់ទឹកទន្លេ លិចបាត់ក្នុងទឹកទន្លេខណៈដែលស្ថានភាពទឹកទន្លេកំពុងជន់ឡើងហើយហូរខ្លាំងផងនោះ ដោយសារ ជនរងគ្រោះពិសារស្រា ហើយទៅឈរបត់ជើងតូចនៅមាត់ទន្លេក្រោមស្ពាន ក្បែរកន្លែងលោកប្រចាំការ តែដោយសារកើតមានអាការៈងងឹតវិលមុខដួលដាំដូងចូលទៅក្នុងព្រះទន្លេ បង្កឲ្យភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ថ្វីបើមានការអន្តរាគមន៍ពីសំណាក់ ក្រុមអ្នកមុជរាវរក ច្រើននាក់ ទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ក៏ដោយ តែរកមិនឃើញ រហូតមកដល់ល្ងាចថ្ងៃទី២៧ ខែកក្កដា ទើបសាកសពផុសអណ្តែតតែម្តង ហើយអណ្តែតឃ្លាតពីគល់ស្ពានជ្រោយចង្វា ទៅជើងចំងាយ២,៥គីឡូម៉ែត្រ ទើជាប់បែត្រី ក្នុងភូមិដើមគ សង្កាត់-ខណ្ឌជ្រោយចង្វា។

សាកសពក្រោយប្រទះឃើញ សមត្ថកិច្ចជំនាញ ស្រង់ឡើងគោក ហើយពិនិត្យ និងកោសល្យវិច័យ ជាមុនសិន មុននឹងប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកំណើត ៕ ជ្រោយពេជ្រ

 


ចែករំលែក៖