ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍បញ្ចប់សវនាការរឿងក្ដីលោកស្រី ទេព វន្នី , សាលដីកាប្រកាសព្រឹកថ្ងៃទី៨ខែសីហា

ចែករំលែក៖

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ចប់សវនាការរឿងក្ដីលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ពាក់ព័ន្ធបទល្មើស”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ហើយសាលដីការឿងក្ដីនេះ លោកចៅក្រម ប៉ុល សំអឿន គ្រោងប្រកាសនៅព្រឹកថ្ងៃទី០៨ ខែសីហា ខាងមុខនេះ ។

ក្រុមអ្នកសារព័ត៌មានអនុញ្ញាតិឲ្យចូលរួមសវនាការ តែត្រូវរក្សាទុកទូរស័ព្ទ ឬ ឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅខាងក្រៅ ។

សវនាការសាលាឧទ្ធរណ៍នេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្តន្ទាទោសលោកស្រី ទេព វន្នី ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការប្រើអំពើហិង្សាលើសន្តិសុខសាលាខណ្ឌដូនពេញពីរនាក់ បណ្តាលឲ្យរងរបួសធ្ងន់ ៕ចេស្តា


ចែករំលែក៖