ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូអូសដងឆត្រពេញផ្លូវត្រូវសមត្ថកិច្ចឃាត់សួរនាំ

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូអូសដងឆត្របែកផ្កាភ្លើងពេញផ្លូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំកាលពីវេលម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ នៅមុខផ្ទះសំណាក់ រិទ្ធីហេង១ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ជនសង្ស័យទី១ឈ្មោះ ស៊ុម សុធារិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅក្នុងហាងខារ៉ាអូខេ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ឈ្មោះ ថា សំរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាងខារ៉ាអូខេ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចដកហូត ដែកដងឆត្រចំនួន១ប្រវែងប្រហែល១ម៉ែត្រកន្លះ និងម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1R-4454។

សមត្ថកិច្ចបានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង២និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ធាបាល កាកាប សហការជាមួយផ្នែកព្រហ្មទ័ណ្ឌ ខណ្ឌពោធិ៍សែនជ័យ លុះល្បាតមក ដល់ចំណុចមុខផ្ទះណាក់ រិទ្ធីហេង១ ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់រីវ៉ូ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1R-4454 ហើយកាន់ដងឆត្រដែកប្រវែងប្រហែល១ម៉ែត្រកន្លះ អូសពេញផ្លូវ ឃើញដូច្នេះ សមត្ថកិច្ចបានឃាត់ខ្លួនយកមកសាកសួរនាំនៅប៉ុស្តិ៍តែម្តង។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលកាកាបដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បន្តអនុវត្តតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖