ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះណែនាំប្រជាពលរដ្ឋដែលតែងតែដាក់លក់របោះរបរលើចិញ្ចើមផ្លូវសាធារណៈត្រូវតែបញ្ឈប់។
ព្រោះថា ធ្វើឲ្យប៉ះពាល់ដល់
បរិស្ថាននិងសណ្តាប់ធ្នាប់រៀបរយក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៧ ។
លោក សាំង សុភ័ក្ត្រវិចិត្រ អភិបាលរងខណ្ឌសែនសុខ ជាតំណាងរបស់លោក
ប៉ឹល កុសល ដែលដឹកនាំកម្លាំងចុះណែនាំប្រជាពករដ្ឋផ្ទាល់បានមានប្រសាសន៍
ថា÷ នេះជាការអនុវត្តន៍តាមផែនការរបស់លោក អភិបាលរាជធានីភ្នំពេញ តាម
រយៈលោកអភិបាលខណ្ឌសែនសុខ ណែនាំឲ្យលោកអនុវត្តការងារនេះ។
តាមប្រសាសន៍ របស់លោកអភិបាលរង បានបញ្ជាក់ថា នេះគ្រាន់តែជាការចុះមក
ណែនាំបងប្អូនប្រជាពលរដ្ឋឲ្យបានដឹងដោយផ្ទាល់មាត់ ហើយបើសិនជាពួក
គាត់នៅតែមិនអនុវត្តតាមបញ្ជាណែនាំរបស់អាជ្ញាធរមូលដ្ឋានទេនោះ លោកនឹង
ចាត់ការតាមច្បាប់រដ្ឋាបាល រឹបអូសយកសម្ភារៈទាំងឡាយណាដែលដាក់តាំងមក
លើដងផ្លូវតាមស្ថានភាពជាក់ស្តែង។
ប្រព័ន្ឋផ្លូវសំខាន់ៗនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលស្ថិតក្នុងផែនការរៀបចំ
ផ្លូវឲ្យមានរៀបរយរយល្អមាន ផ្លូវសហព័ន្ឋរស្ស៊ី ផ្លវលេខ598 ផ្លូវលេខ271
និងផ្លូវលេ1019 ដែលជាផ្លូវដ៏សំខាន់និងមមារញឹកក្នុងរាជធានីភ្នំពេញ។
នៅក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈជារឿយៗតែងតែមានការប៉ះទង្គិច គ្នាជាមួយប្រជាជនមួយចំនួន ប៉ុន្តែវាជាបញ្ហាតូចតាចដែលត្រូវបញ្ចប់៕ តុង សីហា