ខេត្តព្រះសីហនុ៖ វេលាម៉ោង១២និង៤៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ១៥១ លេខ១៥២ ក្នុងភូមិស្ទឹងឆាយ ឃុំសឹ្ទងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងតាមបណ្តោយផ្លូវជាតិ រវាងរថយន្តដឹកជញ្ជូនប្រេងក្រុមហ៊ុន LHR (ដឹកប្រេងម៉ាហ៊្សូត) ប៉ះគៀបជាប់គ្នាជាមួយរថយន្តកុងតឺន័របណ្តាលឲ្យស្លាប់អ្នកបើកបររថយន្តដឹកប្រេងនៅនឹងកន្លែងកើតហេតុ ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកបើកបរ រថយន្តដឹកប្រេងរបស់ក្រុមហ៊ុន LHR គៀបស្លាប់នៅជាប់នឹងកាបីនឡាន ។ រីឯអ្នកបើកបររថយន្តកុងតឺន័ររត់បាត់ពីកនែ្លងកើតហេតុ ។
ក្រោយកើតហេតុ កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា នៅការពារកនែ្លងកើតហេតុ ជួយសម្រួលលសណ្តាប់ធ្នាប់ចរាចរណ៍មិនឲ្យមានការកកស្ទះឡើយ៕ ឆ្លាម សមុទ្រ