ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយធុំក្លិនស្អុយអំពើពុករលួយចេញពីនាយសង្កាត់រដ្ឋបាលជលផលស្ទោង បើកភ្លើងខៀវឲ្យឈ្មួញប្រព្រឹត្តបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រភពច្បាស់ការមួយបានប្រាប់ថា ក្នុងរដូវបិតនេសាទសំរាប់ត្រីពងកូន បទល្មើសនេសាទក្នុងដែនគ្រប់គ្រោងរបស់ លោក កន ចាន៎ សីហា នាយសង្កាត់រដ្ឋបាលជលផលស្រុកស្ទោងបានកំពុងតែរីករាលដាលពេញផ្ទៃទឹក ក្រោមការសៀតលូកក្រោមតុ ជាក់ស្ដែង បទល្មើសនៅចំណុច ប្រគៀប ភូមិ​ប្រគៀប ឃុំម្ស៉ាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ​ ដោយសារក្រុមអ្នករស់នៅក្នុង​ភូមិ​សរល្ងាច ជាអ្នកដាក់បទល្មើសទាំងនេះ។

តាមប្រភពព័ត៌មានពីមន្រ្ដីម្នាក់បានឲ្យដឹងថា ឈ្មួញកំពុងចរចាគ្នាដើម្បី​បានដាក់បទល្មើស ក្នុងសាច់អួន មួយកន្លែង​៦០ម៉ីន រៀល ទៅ៨០ម៉ីនរៀល តែនៅមិនទាន់ត្រូវរ៉ូវគ្នា ​តែកន្លែងខ្លះបានត្រូវរ៉ូវ និងកំពុងតែដាក់បទល្មើស ជាក់ស្ដែង ​ឧបករណ៍ សាច់រ៉ាវ​បរ​ ជាច្រើនកន្លែង ​កំពុងតែដាក់​បង្អួតនៅចំណុច ប្រគៀប ភូមិប្រគៀប ឃុំម្ស៉ាក្រង ស្រុកស្ទោងតែម្ដង។​

លោក​ ចាន់​ កន​សីហា​ នាយសង្កាត់រដ្ឋបាលជលផងស្រុកស្ទោង បានទទួលស្គាល់ថា ពិតជាមានបទល្មើសនៅចំណុចខាងលើមែន​​ ដោយសារដាច់សាំងគ្មាន សោហ៊ុយ ចុះទៅជាងកន្លះខែហើយ ទើបកម្លាំងមិនទាន់ ចុះបង្រ្កាប តែនៅថ្ងៃទី​៣១ ខែកក្កដា​ ឆ្នាំ២០១៧ និងថ្ងៃទី១ ខែសីហា ខាងមុនខនេះនឹងចុះបង្រ្កាបបន្ដ​ទៀត ៕​ ប៊ុន​រិទ្ធី​


ចែករំលែក៖