ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់ សុទ្ធសឹងជាជនបរទេស ត្រូវបានប៉ូលិសឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ យ៉ាងតិចមនុស្ស៤នាក់ សុទ្ធសឹងជាជនបរទេស ត្រូវបានប៉ូលិសឃាត់ខ្លួន នៅម៉ោងជាង១០ព្រឹក ថ្ងៃទី២៩ កក្កដានេះ ក្រោយពីស្នាក់នៅផ្ទះជួកមិនមានលិខិតស្នាមត្រឹមត្រូវនោះឡើយ ។

ប្រភពមន្ត្រីប៉ូលិសបានប្រាប់ប្រភពព័ត៌មានថា ក្រោយពីប្រជាពលរដ្ឋបានរាយការណ៍ហើយនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា និងនាយកដ្ឋាននគរបានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានសហការគ្នា ចុះមកឆែកឆេរ រហូតឈានទៅដល់ការឃាត់ខ្លួន មនុស្ស៤នាក់ នៅក្នុងបុរីសឡា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងនោះមានជនជាតិនីហ្សេរីយ៉ា៣នាក់ និងស្ត្រីវៀតណាមម្នាក់ ដែលគេសង្ស័យថា ជាក្រុមចាប់ជម្រិតទាប្រាក់តាមប្រព័ន្ធអ៊ិនធើណិត ។

ជនជាតិនីហ្សេរីយ៉ា និងវៀតណាមទាំងនេះ មានប្រុស៣នាក់ ស្រីម្នាក់ ដែលប៉ូលិសឃាត់ខ្លួន បញ្ជូនទៅកាន់អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ រួមមានទី១ ឈ្មោះ Daniel Madualbuchukurs Ajaere ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ។ ទី២ ឈ្មោះ Nwabeze Daniel ភេទប្រុស ជនជាតិនីហ្សេរីយ៉ា ។ ទី៣ ឈ្មោះ Nwabeze Daniel odiwomma ភេទប្រុស ជនជាតិនីហ្សេរីយ៉ា និងទី៤ ឈ្មោះ Dang Thi Tien ភេទស្រី ជនជាតិវៀតណាម ។

របាយករណ៍របស់ប៉ូលិស បានឲ្យដឹងថា ក្រៅពីការឃាត់ខ្លួនជនជាតិនីហ្សារីយ៉ានិងវៀតណាម ប៉ូលិសរកឃើញថា ពួកគេមិនមានលិខិតឆ្លងដែន និងសង្ស័យថា ជាក្រុមចាប់ជម្រិតតាមប្រព័ន្ធអ៊ិនធើណិតផងដែរ ៕


ចែករំលែក៖