ភ្នំពេញ៖ លោក សែម ដារិន្ទ នាយករងរដ្ឋបាល សហការជាមួយការិយាល័យដែនដីនគរូបនីយកម្ម និងសំណង់ខណ្ឌ បានដឹកនាំក្រុមមការងារសំណង់របស់ខណ្ឌជ្រោយចង្វា
ចុះពិនិត្យនិងហាមឃាត់ការជួសជុល និងសាងសង់សំណង់រឹងមាំដោយតសំយ៉ាបផ្ទះផ្នែកខាងមុខនិងផ្នែកចំហៀងនិងមានការបុកគ្រឹះជាដើម(ជាករណី២ផ្សេងគ្នាប៉ុន្តែផ្ទះនៅក្បែរគ្នា) ដែលជួសជុល និងសាងសង់ដោយពុំមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ជាពិសេស គឺ សាងសង់រំលោភចូលដីចំណីផ្លូវ និងសាងសង់ខុសពីប្លង់ស្ថាបត្យកម្មរបស់បុរី ធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងប៉ះពាល់ដល់សោភ័ណទីក្រុង។
ការចុះហាមឃាត់ការសាងសង់នេះធ្វើឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៧ នៅចំណុចបុរីរីវ័រថោន (ច្រកចូលបុរី) ស្ថិតក្នុងភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា ។
ម្ចាស់ផ្ទះមានឈ្មោះត្រានឡុងហើយគេអះអាងថាជាថៅកែនំបាយ័ននៅក្បែរផ្ទះខាងលើក្នុងភូមិកើតហេតុខាងលើ។
សំយ៉ាបដែលតរំលោភនៅលើចំណីផ្លូវនោះមានទំហំទទឹង៣ម៉ែត្របណ្តោយ១០ម៉ែត្រសង់អំពីថ្មនិងដែក។
អាជ្ញាធរខណ្ឌបានឱ្យដឹងថាករណីនេះដោយសារម្ចាស់ផ្ទះខាងលើសាងសង់មិនបានសុំច្បាប់ត្រឹមត្រូវអាជ្ញាធរក៏ធ្លាប់បានជូនដំណឹងនិងហាមឃាត់ដល់ពួកគាត់ផងដែរតែពួកគាត់មិនស្តាប់ការណែនាំដូច្នេះអាជ្ញាធរក៏បានចុះផ្អាកការសាងសង់តែម្តងហើយបានណែនាំឱ្យសុំច្បាប់ឱ្យបានត្រឹមត្រូវ តែបើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរទេលើកនេះជាលើកទី៣ហើយនិងធ្វើកិច្ចសន្យាឱ្យឈប់សាងសង់បន្តទៀតបើនៅតែសាងសង់បន្តទៀតអាជ្ញាធរនិងប្រើធម៍ក្តៅជាមិនខានឡើយ ។
ពាក់ពន្ធ័នឹងការចុះហាមឃាត់សំណង់ខាងលើខាងក្រុមងារកាសែតនគរវត្តមិនអាចសុំការបំភ្លឺបាននោះឡើយ៕ ជ្រោយពេជ្រ