ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យប្រុស ស្រី ១៥នាក់ ញៀនថ្នាំ ក្នុងនោះ ម្នាក់ បញ្ជូនទៅមណ្ឌលកែប្រែ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រុងសៀមរាប និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក បានចុះបង្ក្រាបករណីជួញដូរ និង ប្រើប្រាស់សារធាតុញៀន រហូតឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន១៥នាក់បញ្ជូនសួរនាំ នៅការិយាល័យជំនាញនៃស្នងការខេត្ត ក្នុងនោះមានម្នាក់បញ្ចូនទៅមណ្ឌលកែប្រែ ។

ហេតុការណ៍ចុះបង្រ្កាប់នេះ បានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧, ២៨ ខែកក្ដដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកពួក និង ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពពីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់ថា ជនសង្ស័យ ប្រុស ស្រី ទាំង ១៥នាក់មានឈ្មោះ៖ ទី០១/ ឈ្មោះ ឈីវ ដា ភេទប្រុស អាយុ២៣ឆ្នាំ (ជួញដូរ), ទី០២/ឈ្មោះ ឆន វុទ្ធថា ភេទប្រុស អាយុ១៧ឆ្នាំ (ជួញដូរ) ទី០៣/ ឈ្មោះ ថា វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ (ជួញដូរ), ទី០៤/ ឈ្មោះ គុយ សុផា ភេទប្រុស អាយុ២៥ឆ្នាំ (ជួញដូរ)ទី០៥/ ឈ្មោះ ណាត បូ ភេទប្រុស អាយុ១៩ឆ្នាំ(ចាត់ចែង) ទី០៦/ ឈ្មោះ ព្រឿន ភេទប្រុស អាយុ២៦ឆ្នាំ (ប្រើប្រាស់), ទី០៧/ ឈ្មោះ អ៊ុត រស្មី ហៅង៉ោល ភេទប្រុស អាយុ២៦ឆ្នាំ (ចាត់ចែង),ទី០៨/ ឈ្មោះ សុខ ទី ភេទប្រុសអាយុ២០ឆ្នាំ(ចាត់ចែង), ទី០៩/ ឈ្មោះ ង្វៀង តាំ ភេទស្រី អាយុ២៦ឆ្នាំ (ចាត់ចែង) ទី១០/ ឈ្មោះ កែវ សោភា ភេទប្រុស អាយុ១៦ឆ្នាំ (ជួញដូរ) ទី១១/ឈ្មោះ ឆាក់ សុខ ភេទប្រុស អាយុ២១ឆ្នាំ(ចាត់ចែង) ទី១២/ ឈ្មោះ យិញ ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំ (ចាត់ចែង), ទី១៣/ ឈ្មោះ អ៊ី ហស្សវត្សន៍ ភេទប្រុស អាយុ១៧ឆ្នាំ (ចាត់ចែង)ទី១៤/ ឈ្មោះ យៀវ ឆេត ភេទប្រុស អាយុ១៦ឆ្នាំ(ចាត់ចែង) ទី១៥/ ឈ្មោះ ឃិន វិណេសដាវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ (ចាត់ចែង)  អ្នកទាំងអស់គ្នាសុទ្ធតែមានសារធាតុញៀនក្នុងខ្លួន និងរស់នៅក្នុងខេត្តសៀមរាប ក្រោយពីកម្លាំងជំនាញបានឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ចំនួន៥គ្រឿង , ម្សៅមេតំហ្វេតាមីន ២កញ្ចប់ ទំងន់០,២ក្រាមទាំងសំបក និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុស ស្រី ទាំង ១៥នាក់ ក្នុងនោះ បញ្ជូនខ្លួនទៅមណ្ឌលកែប្រែម្នាក់  ចំណែក ជនសង្ស័យ ទាំង១៤នាក់ និងវត្ថុតាង ត្រូវបាន កសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៧ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន រិទ្ធី​


ចែករំលែក៖