ព័ត៌មានទាន់ហេតុការណ៍៖

James Rodriguez បែកបាក់ជាមួយភរិយា ព្រោះស្នេហាត្រីកោណ

ចែករំលែក៖

កីឡាករ James Rodriguezរបស់ក្លិបReal Madridដែលក្រុមBayern Munichទើបតែខ្ចីជើងទៅលេងនៅអាល្លឺម៉ង់បានបែកបាក់ស្នេហា ជាមួយនឹងភរិយា Daniela Ospinaដែលជាប្អូនស្រីរបស់អ្នកចាំទី David Ospina កំពុងប្រកបអាជីពនៅ Arsenal។

មូលហេតុដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍រយៈពេល ៦ឆ្នាំរបស់ពួកគេត្រូវចប់នេះ ដោយសារតែកីឡាករ James Rodriguez ទៅលួចបង្កាត់ភ្លើងស្នេហ៍ ថ្មីជាមួយនឹងតារា បង្ហាញម៉ូដអេស្ប៉ាញ Helga Lovekaty។

ការផ្តាច់ចំណងស្នេហ៍នេះបានប្រកាសឡើងជាផ្លូវការនៅលើបណ្តាញសង្គម។ ពួកគេទាំងពីរនាក់បានកូនស្រីម្នាក់ឈ្នោះSalome Rodriguez Ospina ចាប់តាំងពីពួកគេបានរៀបការ ជាមួយគ្នា តាំងពីនៅជាយុវវ័យមកម្ល៉េះដោយកាលណោះ Rodriguez មានវ័យ១៩ឆ្នាំ ហើយភរិយា Ospina មានវ័យ១៨ឆ្នាំប៉ុណ្ណោះ ៕ ដេវីត


ចែករំលែក៖