ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពង យោងតាមការចង្អុលបង្ហាញពីម្ចាស់រថយន្ត ឈ្មោះ ឃុន សុខឃឿ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍ សហការជាមួយប៉ុស្តិ៍មនោរម្យ ដឹកនាំដោយលោកអធិការ ឃាត់ខ្លួន ឈ្មោះ សាន ទុំ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិ ឃុំកើតហេតុ ពីបទទទួលទិញផលចោរកម្ម គឺទិញរថយន្តម៉ាក HYANDAY ទំងន់1Tពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2N 1641 ពីឈ្មោះ រ៉ា មិនស្គាល់អសយដ្ឋាន ក្នុងតម្លៃ 6,000$ ប៉ុន្តែកក់ចំនួន1,000ដុល្លារ មិនមានឯកសារអ្វីទាំអស់ ដោយសន្យាថា បានលុយគ្រប់ នឹងប្រគល់ឯកសារជូន រួចយកឡានមកទុកនៅមុខផ្ទះ លុះដល់ម៉ោងខាងលើ ត្រូវម្ចាស់រថយន្តឃើញ ប្តឹងមកសមត្ថកិច្ច ឃាត់ខ្លួនជនសង្ប័យបាន ជាមួយរថយន្ត1គ្រឿង បញ្ជូនមកអធិការដ្ឋានតែម្តង ។
សូមបញ្ជាក់ថា រថយន្តខាងលើពាក់ស្លាកលេខពិត ភ្នំពេញ 2X 5847 បានបាត់ពីផ្ទះ ម៉ោង03និង20នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ចំណែកស្លាកលេខជាប់រថយន្តជាស្លាកលេខក្លែងក្លាយ ។
ករណីនេះ ជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅកណ្តាលព្រហ្មខេត្តកំពង់ស្ពឺ ចាត់ការបន្ត ៕ សេនាស័ក្តិ