ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីស្រវឹងទាស់ពាក្យសំដីទ្រាំមិនបានទាញកាំបិតផ្គាក់កាប់ត្រូវមុខរងរបួសធ្ងន់ អ្នកបង្កត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អំពើហឹង្សាមួយដែលកើតឡើងពីទំនាស់ពាក្យសំដីផឹកស៊ីក្នុងពេលស្រវឹង បណ្តាលបុរសម្នាក់បានរបួសធ្ងន់នៅលើចិញ្ចើម និង ថ្ពាល់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៧នៅភូមិសិរីឃុំខុនរ៉ងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

សមត្ថិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះតឹងលាងអាយុ៥២ឆ្នាំភួមិឃុំកើតហេតុខាងលើ។ បុរសរងគ្រោះមានឈ្មោះបូមឿនអាយុ៤៨ឆ្នាំរស់ភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ផ្ទះជនសង្ស័យមានរៀបចំ ផឹកស៊ីមួយដែលមានអ្នជិតខាងចូលរួមផងដែរ ហើយជនរងគ្រោះបានចូលរួមផឹកស៊ីជាមួយ ជនសង្ស័យដែរ ។ នៅពេលដែលកំពុងផឹកស៊ីស្រវឹងទាំងអស់គ្នា ស្រាប់តែជនដៃដល់និងជនរងគ្រោះទាស់ពាក្យសំដីគ្នាទៅវិញទៅមក ដៀលនិងជេគ្នា ពេលនោះជនសង្ស័យទ្រាំមិនបានក៍ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ជនរងគ្រោះចំកញ្ចឹងកពីក្រោយ និង រងរបួសថ្ពាល់មួយកន្លែងទៀតផងដែរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុក ចំណែកឯកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖