ភ្នំពេញ : កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ។ បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ។
ប្រតិបត្តិការបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង (ក្បែរស្ថានីយប្រេងឥន្ធន:កាល់តិចបូកគោ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រុមជនសង្ស័យទាំង ៤នាក់ដែលបានឃាត់ខ្លួនមានទី១-ឈ្មោះ ឆន ហេងហាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើ ទី២-ឈ្មោះ បោយ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ ៩៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទី៣-ឈ្មោះ គីម សួង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ ផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ និងទី៤-ឈ្មោះ ពេជ្រ ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ការចាប់ឃាត់ខ្លួនក្រុមជនសង្ស័យជាមុខសញ្ញាចោរឆក់ទាំង ៤នាក់ខាងលើននេះដែរ បានធ្វើឡើងក្រោយពីកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវអស់រយ:ពេល ១ខែ មកហើយ និងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើការដកហូតម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពណ៌ក្រហម គ្មានស្លាកលេខចំនួន ១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងនគរបាលកម្រិតស្រាលនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការរាជធានីភ្នំពេញដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី