ព័ត៌មានទាន់ហេតុការណ៍៖

ថ្មសាក USB-C ចុងក្រោយរបស់ Mophie ត្រូវបានរុំក្នុងក្រណាត់ និងត្រូវបានរចនាឡើងដើម្បីសាកថ្ម MacBook

ចែករំលែក៖

Mophie បានប្រកាសក្នុងពេលដំណាលគ្នានិងបានបញ្ចេញថ្មសាកថ្មីនៅថ្ងៃនេះ ដែលថ្ម USB-C XXL នេះមានរន្ធ USB-C និង USB-A ។ ថ្មចល័តថាមពលទំហំ 19,500mAh ដើម្បីបញ្ចូលឧបករណ៍ធំ ៗ ដូចជា MacBooks ថ្មីរបស់ក្រុមហ៊ុន Apple និង Nintendo Switch ជាមួយនឹងការសាកថ្ម 30W លឿនរបស់វា។ ទូរស័ព្ទស្មាតហ្វូនដែលអាចប្រើ USB នេះសាកបានផងដែរដូចជា iPhone និង iPad ពីរន្ធដោត USB-A ។ រន្ធ USB-A អាចគ្រប់គ្រងបានរហូតដល់ 5W ។

រន្ធ USB-C ទទួលឬផ្ដល់អោយនូវការសាកថ្ម ដូច្នេះនោះហើយជារបៀបដែលអ្នកអាចប្រើថាមពលថ្ម XXL ។ យោងតាមក្រុមហ៊ុន Mophie អ្នកពិតជាអាចសាកថ្មទូរស័ព្ទពីរនៅពេលតែមួយជាមួយថ្មនេះ និងបន្ថែមថ្មរហូតដល់ 16 ម៉ោងទៅ MacBook ។

អ្វីដែលជាចំនុចអស្ចារ្យជាងគេនោះគឺការវេចខ្ចប់ដោយក្រណាត់នៅលើកញ្ចប់ថ្មសាកនេះ ។ ក្រុមហ៊ុន Mophie និយាយថាវាត្រូវបានគេសន្មតឱ្យបន្ថែម “រូបរាងអស្ចារ្យជាងនេះទៀត” ។ ថ្មសាក Mophie XXL នេះ គឺមិនមានតំលៃថោកនោះទេ វាមានតំលៃដល់ទៅ $ 149,95 ឯណោះ ៕ ហេង លក្ខិណា


ចែករំលែក៖