ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងស្រុកស្វាយជ្រំមានសាលារៀនជំនាន់ថ្មីមួយកន្លែងគឺមានរៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ដូចជាអគារស្អាត ថ្នាក់រៀនបន្ទប់ពិសោធន៏មានប្រើប្រាស់បំពាក់ឧបករណ៏បច្ចេកវិជ្ជាទំនើបជាសាលាសតវត្យរ៍ទី២១

ចែករំលែក៖

ខេត្តស្វាយរៀងៈ បណ្ឌិត សភាចារ្យ លោកហង់ ជួន ណារ៉ុន បានថ្លែងថា ក្នុងខេត្តស្វាយរៀងមានសាលារៀនជំនាន់ថ្មីមួយកន្លែង គឺមានរៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ ដូចជាអគារស្អាត ថ្នាក់រៀនបន្ទប់ពិសោធន៏មានប្រើប្រាស់បំពាក់ឧបករណ៏បច្ចេកវិជ្ជាទំនើបជាសាលាសតវត្យរ៍ទី២១។

ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ដោយលោកខៀវ សំអុល ដែលត្រូវបានតែងតាំង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀងថ្មីជំនួសលោកយស់ សារ៉ាត ដែលចូលនិវត្តន៏។

លោកក៏បានបន្តថា ក្នុងខេត្តស្វាយរៀងនេះ គឺមានសាលារៀនជំនាន់ថ្មីមួយ ដែលបង្កើតឡើងដោយមានការឧបត្ថមរបស់អង្គការ(ឆាលហ្វាំន់) និងមានការចូលរួមរៀបចំពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការ(ឃេប) នៅអនុវិទ្យាល័យគោកព្រីង នៅឃុំគោកព្រីង ស្រុកស្វាយជ្រំ។

លោកបញ្ជាក់ថា ក្រសួងបានបង្កើតសាលារៀនជំនាន់ថ្មី គឺមិនទាន់មានច្រើននៅឡើយទេ ដោយសាលានេះ មានរៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ ដូចជាអគារស្អាត ថ្នាក់រៀនបន្ទប់ពិសោធន៍ មានប្រើប្រាស់បំពាក់ឧបករណ៏បច្ចេកវិជ្ជាទំនើប ជាសាលាសតវត្យរ៍ទី២១ គោលដៅសំខាន់គឺធ្វើយ៉ាងណាដើម្បីអភិវឌ្ឍន៏ធនធានមនុស្សប្រកបដោយគុណភាពសិស្សដែលរៀននៅទីនោះ អាចទទួលបានចំណេះចេះដឹងគ្រប់គ្រាន់ ហើយសិស្សរៀនចប់គឺគាត់មានទាំងចំណេះដឹង និងមានចំណេះធ្វើ ក៏ដូចជាមានដំណឺងផ្សេងៗទៀត ដែលអាចឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៏ក្នុងខេត្តស្វាយរៀងផងដែរ ៕ យឹម សុថាន


ចែករំលែក៖