ខេត្តប៉ៃលិន៖ បុរស២នាក់ ត្រូវពស់ចឹកខុសភូមិគ្នា បានរងរបួសធ្ងន់ហើមដៃ ជើង ដោយសារបុរសទាំង២នាក់ ម្នាក់រស់នៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ពេលបុរសម្នាក់នេះ បានដើរទៅលើកទុយយោជ័រ ដែលគរទុក តែមិនដឹងអកុសលអ្វី ស្រាប់តែលូកដៃចំពស់ខៀវ វានៅក្នុងប្រហោងទុយយោ បណ្ដាលឱ្យពស់ចឹកចំដៃស្ដាំភ្លាមៗ នោះក្រុមគ្រូសារឱ្យទូរស័ព្ទប្រាប់មេភូមិ ក៏ហៅរថយន្តសង្គ្រោះប្រចាំការនៅឃុំស្ទឹងត្រង់ បញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយផ្ទះជនរងគ្រោះ ក្នុងភូមិអូរដូនតាក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ អែម ដារ៉ា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ ឃុំខាងលើ។
រីឯជនរងគ្រោះម្នាក់ទៀត ដែលពស់ស្រកាចាស់បានចឹកចំម្រាមកូនជើងស្ដាំ ជនរងគ្រោះឈ្មោះទិត្យ សុផាត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករឡត៌ឥដ្ឋ រស់នៅភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ហេតុការណ៍ដែលឈ្មោះទិត្យ សុផាត ត្រូវពស់ចឹកនេះបានកើតឡើងកាលពីម៉ោង១១និង៣០យប់ ថ្ងៃទី១ ខែសីហា ឆ្នាំស្ថិតនៅក្នុងឡឥត ក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
ប្រភពព័ត៌មានពីជនរងគ្រោះទាំង២បានឱ្យដឹងថា ម្នាក់ឈ្មោះ អែម ដារា ខាងលើនោះបានរៀបរាប់ នៅមុនពេលកើតហេតុ រូបគាត់បានដើរទៅរុះរើសទុយយោជ័រ ដើម្បីយកទៅកាត់តសម្រាប់យកទៅបាញ់ដំដាំនៅចំការ មិនថា សត្វពស់សម្ងំនៅក្នុងទុយយោ ក៏ចឹកចំដៃស្ដាំបណ្ដាលឱ្យចុកឈឺដល់បេះដូង បន្ទាប់មកក៏វាយពស់ខៀវនោះងាប់តែម្ដង។
រីឯជនរងគ្រោះម្នាក់ទៀតដែលពស់ស្រកាចាស់ចឹកក៏និយាយរៀបរាប់ថា នៅពេលមុនកើតហេតុ រូបគាត់បានដើរទៅបើកភ្លើងនៅក្នុងឡត៌ឥដ្ឋ ពេលត្រឡប់មកពីឡវិញ ស្រាប់តែដើរជាន់ចំលើកន្ទុយពស់ ក៏ចឹកចំម្រាមកូនជើង បន្ទាប់ ក្រោយមក ក៏ស្រែកហៅកម្មករដូចគ្នាមកជួយរកមើលពស់ ក៏យកពិលបញ្ចាំងភ្លើងមើលឃើញពស់នោះ បានដឹងថា ជាពស់ស្រកាចាស់ ទាញដំបងវាយងាប់។
ក្រោយមកស្រាប់តែម្ចាស់ឡត៍ឥដ្ឋ ឃើញបុរសនេះចុក ចាប់ ក៏ហៅរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនទាំងយប់ ៕ ស សារ៉េត