ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកឃឿនឡើងទ្រូងផ្លូវជាតិលេខ១ ហើយត្រូវរថយន្តកុងតឺន័របើកមកប៉ះបន្ថែមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តកុងទីន័រចុះពីលើស្ពានច្បារពៅទៅតាមបណ្ដោយផ្លូវជាតិលេខ​ ១​ បំណងទៅខេត្ត​ ខណៈ​មកដល់ចំណុចកើតហេតុមានរថយន្តព្រួសមួយគ្រឿង ដែលបើកស្របគ្នាវ៉ាជែងខាងស្ដាំបណ្ដាលឲ្យប៉ះគួទក្រោយហើយបាន​បួងចង្កូចមកឆ្វេងវិញ ក៏ជ្រុលឡើងលើសួនច្បារពុះចែកផ្លូវ​ សំណាងគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ ម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ខែសីហាឆ្នាំ២០៧​ នៅតាមបណ្ដោយផ្លូវជាតិលេខ​ ១ត្រង់ចំណុចស្តុបច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌ​ច្បារអំពៅ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2X 1031 បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីស្ពានច្បាអំពៅទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតឡើងឃៀនផ្លូវភ្លាមនោះស្របពេលដែលរថយន្តកុតឺន័រពណ៍ស​ ពាក់ស្លាកលេខ ភ្នំពេញ 3D 1211 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយដោយចាំហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកគូទរថយន្តព្រូសបណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេង។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយចេញថ្លៃជួសជុលរៀងខ្លួនមិនរំខានដល់សមត្ថកិច្ច៕ ភារ៉ា ដង្កោ


ចែករំលែក៖