ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះ២ខ្នងនៅស្រុករមាសហែកដួលរលំទាំងស្រុងនិងរបើកដំបូល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូវបានដួលរលំ និងខ្លះរបើកដំបូលបាក់រាបដល់ដីទាំងស្រុង ដោយសារមានខ្យល់កន្ត្រាក់បោកបក់កាលយ៉ាងខ្លាំង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក។

យោងតាមអាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា ខ្យល់កន្ត្រាក់បោកបក់បណ្តាលខូចខាត់ផ្ទះប្រជាពលរដ្ឋ មានម្ចាសផ្ទះឈ្មោះ ម៉ាង ថុល ភេទស្រីអាយុ ៤២ ឆ្នាំផ្ទះមាន ទំហំ៦គុណ៥ម៉ែត្រ សង់ពីឈើ ជញ្ជាំងសង្ក័សី ដំបូលសង្ក័សី រលំដូលខូចខាតទាំងស្រុង ។

ប្រភពបន្តថា ចំណែកផ្ទះរបើកដំបូលផ្ទះមានម្ចាស់ផ្ទះឈ្មោះ ស្រី ធីម ភេទប្រុស អាយុ២១ ឆ្នាំនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ដោយផ្ទះមាន ទំហំ៧គុណ៦ ម៉ែត្រ សង់ពីឈើប្រក់សង្ក័សី ជញ្ជាំងស្លឹកត្នោត បណ្តាលឲ្យរបើកដំបូល និងខូចខាតសំភារៈប្រើប្រាស់មួយចំនួន ។

ប្រភពបន្តថា ការដួលរលំផ្ទះដោយសារខ្យល់កន្ត្រាក់នេះ មិនបណ្ដាលឲ្យមានមនុស្ស និងសត្វរងគ្រោះថ្នាក់អ្វីនោះទេ៕ យឹម សុថាន


ចែករំលែក៖