វិវាទនៅតាមបណ្តោយព្រំដែន រវាង ប្រទេសមហាអំណាចទាំងពីរនៅតំបន់អាស៊ី គឺចិន-ឥណ្ឌា នៅតែបន្តអូសបន្លាយ នាពេលខាងមុខទៀត វិបត្តិទាំងនោះប៉ះពាល់ មិនតិចឡើយដល់តំបន់អាស៊ាន។
កាលពីសប្តាហ៍កន្លងមក ចិន និងឥណ្ឌាបានជួបពិភាក្សាគ្នង ជាច្រើនលើក ចាប់តាំងពីវិវាទនៅតាមព្រំដែនផ្ទុះឡើងជាងមួយខែកន្លងមក។ នៅក្នុងជំនួបនោះ ភាគីទាំងពីរមិនមានសញ្ញាណាមួយក្នុងការបញ្ចប់ភាពតឹងតឹងនោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិចិន បានព្រមានដល់ ប្រទេស ឥណ្ឌា ហើយបញ្ចូនទាហាន អាវុធបន្ថែមទៀត ទៅកាន់ តំបន់ជាប់ព្រំដែនដែលមានវិវាទ ដោយបានប្តេជ្ញាការពារ ព្រំដែនមិនរាថយឡើយ។
ក្រុមអ្នកវិភាគបានលើកឡើងថា ស្ថានភាពប្រែប្រួលដែលមានលក្ខណយុទ្ធសាស្ត្រ បានបង្ហាញពីការប្រឈមមុខដាក់គ្នាមិនព្រមរាថយរបស់ប្រទេសមហាអំណាចទាំងពីរ។ តាមអ្នកវិទ្យាសាស្ត្រ នយោបាយ លោក Heydarian បានបញ្ជាក់ថា ការដែលឥណ្ឌាមានវត្តមាន នៅក្នុងតំប់អាស៊ីភាគអាគ្នេយ៍ គឺដើម្បីស្វែងរកការគាំទ្រ ពីប្រទេសក្នុងតំបន់ដែលមានវិវាទ ដែនទឹកជាមួយចិន ដើម្បីតទល់ជាមួយចិន។
ចំណែកអ្នកវភាគ មកពីមហាវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ លោក Thitinan Pongsudhirak បានបញ្ចាក់ថា វិវាទរវាងឥណ្ឌានិង ចិន គឺបាននាំមកនៅលទ្ធផលល្អដល់ ប្រទេស ក្នុងតំបន់អាស៊ាន ។
ជាក់ស្តែង នៅក្នុងនយោបាយ «សកម្មភាពឆ្ពោះមកទិសខាងលិច»របស់នាយករដ្ឋមន្ត្រី ណារ៉ានត្រា មូឌី ជាច្រើនឆ្នាំកន្លងមកបានបង្ហាញយ៉ាងច្បាស់ ថាឥណ្ឌា មានទំនាក់ទំនងយុទ្ធសាស្ត្រ នៅក្នុងប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ក្នុងនោះមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និង សឹង្ហបុរី។ ក្រៅពីនេះ នៅមានប្រទេសនៅតំបន់អាស៊ីភាគខាងកើត ដូចជា កូរ៉េខាងត្បូង ជប៉ុន ផងដែរ។
ក្រុមអ្នកវិភាគបានលើកឡើងថា អាស៊ានជាតំបន់ដែលមានសក្កានុពលយ៉ាងខ្លាំង ទាំងសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ ហើយប្រទេសមហាអំណាចលើពិភពលោក មានបំណងចង់បង្កើនទំនាក់ទំនង ជាមួយ ប្រទេសនៅក្នុងតំបន់ នេះ ពិសេសគឺប្រទេស ចិននិងឥណ្ឌាជាដើម។ ដើម្បីទទួលបានការគាំទ្រ ពីប្រទេសក្នុងតំបន់អាស៊ានមហាអំណាចចិនឥណ្ឌា ចាំបាច់ត្រូវតែ ចំណាយ មកលើប្រទេសតំបន់អាស៊ានដើម្បីទទួលបានការគាំទ្រពីប្រទេសនៅក្នុងតំបន់នេះ៕ ម៉ែវ សាធី