ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ដេញក្របីរួចចុះលេងទឹកប្រឡាយលង់ទឹក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់ ខណៈដេញសត្វក្របីត្រឡប់មកផ្ទះហើយស្អុះស្អាប់ពេក ក៏ឆ្លៀតចុះមុជទឹកប្រឡាយ ចៃដន្យលង់ស្លាប់បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើងដល់ក្មេងៗឃ្វាលក្របីរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះសន ចំរើន អាយុ១២ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ឈឹម យឿន អាយុ៣៩ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះ ពៅ ផាន្នី អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

តាមក្មេងឃ្វាលក្របីបានអោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានដេញក្របីមកផ្ទះដូចសព្វដង ហើយស្អុះស្អាប់ពេកក៏ឆ្លៀតចុះមុជទឹកប្រឡាយ ចៃដន្យលង់ស្លាប់បង្កមានការ​ភ្ញាក់ផ្អើល និងឆោឡោ​ឡើងនិងនាំគ្នាជួយប៉ុន្តែយឺតពេលទៅហើយដោយឈ្លក់ទឹកស្លាប់ មិនអាចជួយសង្គ្រោះបាននោះទេ។

ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសព​ទៅអោយក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖