ព័ត៌មានទាន់ហេតុការណ៍៖

ចូលលួចខោអាវរោងចក្រសន្តិសុខមកទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបានសន្តិសុខឃាត់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីពួកគេចូលធ្វើសកម្មភាពកាត់បង្អួចចូលលួចខោអាវរោងចក្រ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧​ នៅរោងចក្រមួយកន្លែង​ ភូមិកប់គង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ងួត សារ៉ុម​ ភេទប្រុស អាយុ៣២​ឆ្នាំ​ មុខរបកម្មករសំណង់​ ស្នាក់បន្ទប់ជួល​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិរលួស​ ឃុំរលួស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួក៥នាក់ទៀតរត់គេចខ្លួនបាត់។

តាមសាក្សីបានឲ្យដឹងថា​ នៅមុនពេលកើតហេតុជនសង្ស័យមានគ្នា៦នាក់ បានលួចចូលកាត់បង្អួចចូលក្នុងរោងចក្រ ដោយបក្ខពួក២នាក់ចូលខាងក្នុង និង៤នាក់ទៀតនៅចាំផ្លូវខាងក្រៅ។ ខណៈកំពុងប្រមូលខោអាវ ស្រាប់តែសន្តិសុខដែលយាមខាងក្នុងមកទាន់ ក៏ចាប់បានម្នាក់ ចំណែកបក្ខពួក៥នាក់ទៀតដឹងខ្លួនក៏រត់គេចខ្លួនបាត់។

លុះព្រឹកឡើង ក៏រាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនយកទៅសាកសួនៅប៉ុស្តិ៍ចោមចៅ៕ សុខាសែនជ័យ


ចែករំលែក៖